25 ឯខ្ញុំ តើមិនបានស្រក់ទឹកភ្នែកនឹងមនុស្សដែលមានសេចក្តីលំបាក ហើយព្រួយចិត្តនឹងពួកអ្នកទុគ៌តទេឬអី
26 តែកាលខ្លួនខ្ញុំសង្ឃឹមនឹងបានសេចក្តីល្អ នោះសេចក្តីអាក្រក់បានមកដល់ កាលខ្ញុំបានទន្ទឹងចាំពន្លឺ នោះមានសុទ្ធតែសេចក្តីងងឹតវិញ
27 ចិត្តខ្ញុំខ្ជោលចុះឡើងឥតឈប់ឈរ មានគ្រាលំបាកបានមកលើខ្ញុំហើយ
28 ខ្ញុំដើរទៅដោយមានមុខខ្មៅ ដែលមិនមែនខ្មៅដោយថ្ងៃចាំងទេ ខ្ញុំក្រោកឡើងនៅកណ្តាលជំនុំ ស្រែករកគេជួយ
29 ខ្ញុំជាបងប្អូននឹងឆ្កែព្រៃ ហើយជាភឿនមិត្រនឹងសត្វអូសទ្រីចផង
30 សាច់ខ្ញុំខ្មៅ ហើយក៏របេះពីខ្ញុំទៅ ឆ្អឹងខ្ញុំក៏ឆេះ ដោយគ្រុនក្តៅ
31 ហេតុនោះបានជាស៊ុងខ្ញុំបានត្រឡប់ជាសេចក្តីសោកសៅ ហើយខ្លុយខ្ញុំបានទៅជាសំឡេងនៃពួកអ្នកដែលយំទួញវិញ។