15 ឯព្រះដែលបានបង្កើតខ្ញុំនៅក្នុងពោះម្តាយ តើមិនបានបង្កើតបាវនោះដែរទេឬ តើមិនមែនជាព្រះតែ១ដែលស្អាងយើងទាំង២នៅក្នុងផ្ទៃម្តាយទេឬអី។
16 បើខ្ញុំបានឃាត់មិនឲ្យពួកក្រីក្របានតាមបំណងចិត្ត ឬបានធ្វើឲ្យភ្នែកនៃស្រីមេម៉ាយស្រវាំងទៅ
17 ឬបើបានទទួលទានអាហារតែឯងម្នាក់ ឥតចែកឲ្យដល់ពួកកំព្រាផង
18 (ប៉ុន្តែគ្មានទេ គឺតាំងពីខ្ញុំនៅក្មេងមក គេបានធំឡើងជាមួយនឹងខ្ញុំ ដូចជានៅនឹងឪពុកជាមួយគ្នា ហើយតាំងពីខ្ញុំចេញពីផ្ទៃម្តាយមក នោះខ្ញុំតែងតែនាំផ្លូវស្រីមេម៉ាយវិញ)
19 បើខ្ញុំដែលឃើញអ្នកណាវិនាសទៅ ដោយឥតមានអ្វីស្លៀកពាក់ ឬអ្នកកំសត់ទុគ៌តឥតមានអ្វីដណ្តប់ខ្លួន
20 បើចង្កេះគេមិនបានឲ្យពរដល់ខ្ញុំ បើគេមិនបានកក់ក្តៅដោយរោមចៀមរបស់ខ្ញុំទេ
21 បើខ្ញុំបានលើកដៃទាស់នឹងពួកកំព្រា ដោយឃើញមនុស្សដែលបានជួយខ្ញុំនៅមាត់ទ្វារ