27 រួចចិត្តខ្ញុំមានសេចក្តីល្បួងដោយសំងាត់ ហើយមាត់ក៏បានថើបដៃរបស់ខ្ញុំ
28 យ៉ាងនោះក៏ជាការគួរឲ្យពួកចៅក្រមធ្វើទោសដែរ ដ្បិតដូច្នោះ ខ្ញុំបានលះចោលព្រះដែលគង់នៅស្ថានលើហើយ
29 បើខ្ញុំដែលរីករាយសប្បាយ ដោយឃើញសេចក្តីហិនវិនាសរបស់អ្នកដែលស្អប់ខ្ញុំ ឬបំប៉ោងចិត្តឡើង ក្នុងកាលដែលសេចក្តីអាក្រក់បានមកដល់គេ
30 (ប៉ុន្តែគ្មានទេ គឺខ្ញុំមិនបានឲ្យមាត់ធ្វើបាប ដោយដាក់បណ្តាសា ដល់ជីវិតគេឡើយ)
31 បើសិនណាជាពួកមនុស្សនៅទីលំនៅខ្ញុំ មិនបានពោលថា តើមានអ្នកឯណាដែលមិនបានឆ្អែត ដោយអាហាររបស់គាត់
32 (សូម្បីតែពួកដំណើរ ក៏មិនបានដេកនៅនាផ្លូវដែរ ដ្បិតខ្ញុំបានបើកទ្វារទទួលគេឲ្យស្នាក់នៅវិញ)
33 បើខ្ញុំបានគ្របបាំងសេចក្តីរំលងរបស់ខ្ញុំ ដូចជាមនុស្សលោក ដោយលាក់សេចក្តីអាក្រក់ខ្ញុំនៅក្នុងទ្រូង