5 បើខ្ញុំបានដើរដោយសេចក្តីភូតភរ ហើយជើងខ្ញុំបានរហ័សទៅតាមសេចក្តីល្បួង
6 នោះសូមឲ្យព្រះថ្លឹងខ្ញុំ ដោយជញ្ជីងត្រឹមត្រូវ ដើម្បីឲ្យទ្រង់បានជ្រាបគំនិតទៀងត្រង់របស់ខ្ញុំ
7 បើជើងខ្ញុំបានឈានចេញពីផ្លូវ ហើយចិត្តបានទៅតាមភ្នែក បើមានសេចក្តីស្មោកគ្រោកអ្វីជាប់នៅដៃខ្ញុំ
8 នោះសូមឲ្យខ្ញុំសាបព្រោះ ហើយម្នាក់ទៀតស៊ីផលចុះ អើ ខ្ញុំសុខចិត្តឲ្យគេរំលើងផលក្នុងស្រែចំការខ្ញុំទាំងអស់ទៅផង
9 បើចិត្តខ្ញុំបានចុះចូលនឹងសេចក្តីលួងលោមរបស់ស្ត្រីណា ហើយខ្ញុំបានលបចាំនៅមាត់ទ្វារអ្នកជិតខាងខ្ញុំ
10 នោះសូមឲ្យប្រពន្ធខ្ញុំបានកិនស្រូវឲ្យម្នាក់ទៀត ហើយឲ្យមនុស្សឯទៀតរួមរស់ជាមួយចុះ
11 ដ្បិតយ៉ាងនោះជាការមានទោសយ៉ាងធ្ងន់ ជាសេចក្តីទុច្ចរិតដែលគួរឲ្យពួកចៅក្រមធ្វើទោស