យ៉ូប 36:5-11 KHOV

5 មើល ព្រះ​ទ្រង់​មាន​ព្រះ‌ចេស្តា តែ​ទ្រង់​មិន​មើល‌ងាយ​ដល់​អ្នក​ណា​ឡើយ ទ្រង់​មាន​ឥទ្ធិ‌ឫទ្ធិ​ដោយ​កំឡាំង​នៃ​ព្រះ​ដំរិះ

6 ទ្រង់​មិន​គាំពារ​ជីវិត​របស់​មនុស្ស​អាក្រក់ នោះ​ទេ តែ​ទ្រង់​ប្រោស​មនុស្ស ដែល​ត្រូវ​វេទនា​តាម​ត្រឹម​ត្រូវ

7 ទ្រង់​មិន​ដក​ព្រះ‌នេត្រ​ចេញ​ពី​មនុស្ស​សុចរិត​ឡើយ គឺ​ទ្រង់​តាំង​ឲ្យ​គេ​អង្គុយ​លើ​បល្ល័ង្ក ជា​មួយ​នឹង​ពួក​ស្តេច ឲ្យ​នៅ​អស់​កល្ប‌ជានិច្ច​វិញ ហើយ​គេ​បាន​ថ្កើង​ឡើង

8 បើ​កាល​ណា​គេ​ត្រូវ​ជាប់​ច្រវាក់ ឬ​ជាប់​ចំណង​នៃ​សេចក្តី​វេទនា

9 នោះ​ទ្រង់​ក៏​បង្ហាញ​ឲ្យ​គេ​ឃើញ​អំពើ​របស់​គេ ព្រម​ទាំង​សេចក្តី​រំលង​របស់​គេ ដែល​គេ​ប្រព្រឹត្ត​ដោយ​ហួស​ល្បត់

10 ទ្រង់​ក៏​បើក​ត្រចៀក​គេ​ឲ្យ​ស្តាប់​សេចក្តី​ដំបូន្មាន ហើយ​បង្គាប់​ឲ្យ​គេ​វេះ​ចេញ​ពី​សេចក្តី​ទុច្ចរិត​វិល​មក​វិញ

11 បើ​គេ​ស្តាប់​តាម ហើយ​គោរព​ប្រតិ‌បត្តិ​ដល់​ទ្រង់ នោះ​គេ​នឹង​រស់​នៅ​អស់​ទាំង​ថ្ងៃ​នៃ​អាយុ​គេ ដោយ​សេចក្តី​រុងរឿង ហើយ​អស់​ទាំង​ឆ្នាំ​គេ ដោយ​សេចក្តី​អំណរ