យ៉ូប 38:14-20 KHOV

14 ពន្លឺ​នោះ​ក៏​ប្រែ​ទៅ​បែប​ដូច​ជា​ដី​ឥដ្ឋ​នៅ​ក្រោម​ត្រា ហើយ​ផែនដី​មាន​ភាព​ដូច​ជា​ពាក់​អាវ

15 ឯ​ពួក​មនុស្ស​អាក្រក់ គេ​ត្រូវ​បង្អត់​ពន្លឺ ហើយ​ដៃ​គេ​ដែល​បាន​លើក​ឡើង​ជា​ស្រេច នោះ​បាន​ត្រូវ​បាក់​វិញ។

16 តើ​ឯង​ដែល​ចូល​ទៅ​ក្នុង​រន្ធ​នៃ​ទឹក​សមុទ្រ ឬ​បាន​ដើរ​ចុះ​ទៅ​រក​ទី​ជំរៅ​នៃ​បាត​សមុទ្រ​ឬ​ទេ

17 ឯ​ទ្វារ​នៃ​សេចក្តី​ស្លាប់ តើ​បាន​សំដែង​មក​ឲ្យ​ឯង​ឃើញ ឬ​ឯង​បាន​ឃើញ​ទ្វារ​នៃ​ម្លប់​សេចក្តី​ស្លាប់​ហើយ​ឬ​នៅ

18 តើ​ឯង​បាន​ពិចារណា​ឃើញ​ទទឹង​បណ្តោយ​នៃ​ផែនដី​ឬ ចូរ​ប្រាប់​មក​ចុះ បើ​ឯង​ដឹង​សេចក្តី​ទាំង​អស់​នេះ​ហើយ។

19 តើ​ផ្លូវ​ឯ​ណា​ដែល​នាំ​ទៅ​ដល់​សំណាក់​នៃ​ពន្លឺ ឯ​សេចក្តី​ងងឹត តើ​មាន​កន្លែង​នៅ​ឯ​ណា

20 ដើម្បី​ឲ្យ​ឯង​បាន​នាំ​ទៅ​ដល់​ព្រំ‌ដែន ហើយ​ឲ្យ​ឯង​បាន​ស្គាល់​ផ្លូវ​ទៅ​ឯ​ទី​លំនៅ​នៃ​សេចក្តី​នោះ