15 រួចមានវិញ្ញាណ១កាត់មុខខ្ញុំទៅ ខ្ញុំក៏ព្រឺរោមឡើង
16 វិញ្ញាណនោះក៏ឈប់នឹងនៅ តែខ្ញុំរកសំគាល់ថាជាមានរូបភាពយ៉ាងណាមិនបាន មានតែភាពជារូបនៅមុខខ្ញុំប៉ុណ្ណោះ ខ្ញុំក៏ឮសំឡេងរសាវៗពោលមកថា
17 មនុស្សដែលតែងតែស្លាប់ តើនឹងបានសុចរិតនៅចំពោះព្រះឬ តើនឹងបានបរិសុទ្ធនៅចំពោះព្រះដែលបានបង្កើតខ្លួនមកឬអី
18 មើល ទ្រង់មិនទុកចិត្តនឹងពួកបរិវារទ្រង់ទេ ឯពួកទេវតាទ្រង់ នោះក៏ប្រកាន់ថាមានសេចក្តីអួតអាងដែរ
19 ចំណង់បើមនុស្សដែលនៅក្នុងភាជនៈដី ដែលមានកំណើតមកពីធូលីដី ហើយដែលត្រូវឈ្លីទៅដូចជាដង្កូវ នោះតើយ៉ាងណាទៅ
20 ពីព្រឹកដល់ល្ងាចវាត្រូវបំផ្លាញទៅ វាសូន្យទៅអស់កល្ប ឥតមានអ្នកណាសង្កេតឡើយ
21 ខ្សែជ្រែងរបស់គេត្រូវដាច់ចេញ ហើយគេក៏ស្លាប់ទៅ ឥតទាន់បានប្រាជ្ញាផង។