26 បើអ្នកណានឹងយកដាវទៅកាប់វា ក៏មិនឈ្នះ ហើយលំពែង ដែកពួយ ឬស្នក៏ឥតប្រយោជន៍
27 វារាប់ដែកដូចជាចំបើង ហើយលង្ហិនដូចជាឈើពុក
28 ព្រួញនឹងធ្វើឲ្យវារត់មិនបាន ហើយថ្មបាញ់ក៏ត្រឡប់ដូចជាជញ្ជ្រាំងដល់វា
29 វារាប់មោងដូចជាចំបើង ហើយក៏សើចឡកដល់ដែកដែលគេពួយមក
30 ពោះវាមានដូចជាអំបែងឆ្នាំង ក៏ធ្វើស្នាមដូចជារនាស់នៅលើភក់
31 វាធ្វើឲ្យទឹកជ្រៅចេញពពុះឡើងដូចជាឆ្នាំង ក៏ធ្វើឲ្យទឹកសមុទ្រត្រឡប់ដូចជាក្រឡពេញដោយកាវយក់
32 វាធ្វើឲ្យមានផ្លូវភ្លឺតាមក្រោយវា គេនឹងស្មានថាទីជំរៅមានសក់ស្កូវហើយ