យ៉ូប 42:1-6 KHOV

1 លំដាប់​នោះ​យ៉ូប​ក៏​ទូល​ឆ្លើយ​ដល់​ព្រះ‌យេហូវ៉ា​ថា

2 ទូល‌បង្គំ​ដឹង​ថា​ទ្រង់​ធ្វើ​ទាំង​អស់​កើត ហើយ​ថា នឹង​ឃាត់​ព្រះ​ដំរិះ​ទ្រង់​ណា​មួយ​មិន​បាន

3 តើ​អ្នក​ណា​នេះ​ដែល​បង្អាប់​ព្រះ​ដំរិះ​ដោយ​ឥត​ប្រាជ្ញា​ដូច្នេះ គឺ​ទូល‌បង្គំ​នេះ​ឯង​បាន​ពោល​ពាក្យ​ដែល​ទូល‌បង្គំ​មិន​បាន​យល់ ជា​សេចក្តី​ដែល​អស្ចារ្យ​ហួស​ល្បត់​ទូល‌បង្គំ ដែល​ទូល‌បង្គំ​មិន​បាន​ស្គាល់​ឡើយ

4 ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចូរ​ស្តាប់​ចុះ អញ​នឹង​និយាយ​សិន អញ​នឹង​សួរ​ឯង ចូរ​ឯង​ឆ្លើយ​ប្រាប់​អញ

5 កាល​ពី​ដើម​ត្រចៀក​ទូល‌បង្គំ​បាន​គ្រាន់​តែ​ឮ​ថ្លែង​ពី​ទ្រង់​ប៉ុណ្ណោះ តែ​ឥឡូវ​នេះ ភ្នែក​ទូល‌បង្គំ​បាន​ឃើញ​ទ្រង់​ជាក់​វិញ

6 បាន​ជា​ទូល‌បង្គំ​ខ្ពើម​ដល់​ខ្លួន ហើយ​ក៏​ប្រែ​ចិត្ត ដោយ​ក្រាប​នៅ​ក្នុង​ធូលី​ដី ហើយ​នឹង​ផេះ។