15 តែទ្រង់ជួយឲ្យរួចពីដាវនៃមាត់គេ គឺជាមនុស្សកំសត់ទុគ៌ត ឲ្យរួចពីកណ្តាប់ដៃនៃមនុស្សខ្លាំងពូកែ
16 យ៉ាងនោះមនុស្សក្រខ្សត់មានទីសង្ឃឹម ហើយសេចក្តីទុច្ចរិតត្រូវបិទមាត់ទៅ។
17 មើល សប្បាយហើយអ្នកណាដែលព្រះទ្រង់បានកែឡើង ដូច្នេះ កុំឲ្យមើលងាយសេចក្តីផ្ចាញ់ផ្ចាលរបស់ព្រះដ៏មានព្រះចេស្តាបំផុតឡើយ
18 ដ្បិតទ្រង់ធ្វើឲ្យមានរបួស រួចក៏រុំឲ្យ ទ្រង់វាយកំទេច ហើយព្រះហស្តទ្រង់ក៏មើលឲ្យជាឡើងវិញ
19 ទ្រង់នឹងប្រោសឲ្យអ្នករួចពីសេចក្តីវេទនា៦មុខ អើ ដល់គំរប់៧ផង នោះសេចក្តីអាក្រក់នឹងមិនមកពាល់ប៉ះអ្នកឡើយ
20 នៅគ្រាអំណត់ ទ្រង់នឹងលោះអ្នកឲ្យរួចពីសេចក្តីស្លាប់ ហើយនៅគ្រាសឹកសង្គ្រាមឲ្យរួចពីអំណាចដាវផង
21 អ្នកនឹងបានលាក់កំបាំងពីរំពាត់នៃអណ្តាតគេ ហើយកាលគ្រោះថ្នាក់មកដល់ នោះអ្នកមិនត្រូវខ្លាចឡើយ