22 អ្នកនឹងសើចឡកដល់គ្រោះថ្នាក់ និងគ្រាអំណត់ ហើយមិនខ្លាចសត្វកំណាចនៅផែនដីផង
23 ដ្បិតអ្នក និងថ្មនៅស្រែ នឹងបានជាមិត្រនឹងគ្នា ហើយទាំងសត្វព្រៃនឹងនៅជាមេត្រីនឹងអ្នកដែរ
24 អ្នកនឹងបានទុកចិត្តថា លំនៅរបស់អ្នកនឹងមានសេចក្តីសុខ កាលអ្នកចេញទៅមើលក្រោលសត្វរបស់អ្នក នោះនឹងឃើញថាមិនខ្វះខាតអ្វីឡើយ
25 អ្នកនឹងឃើញពូជពង្សអ្នកចំរើនជាច្រើនឡើង ហើយកូនចៅអ្នកបានគ្នាច្រើន ដូចជាស្មៅនៅផែនដី
26 លុះអ្នកមានអាយុគ្រប់គ្រាន់ហើយ ទើបនឹងដល់មរណភាពទៅ ឧបមាដូចជាកណ្តាប់ស្រូវ ដែលគេយកចូលមកត្រូវរដូវកាល
27 នេះហើយ ជាសេចក្តីដែលយើងបានស្ទង់មើលឲ្យដឹងហើយ ក៏ឃើញយ៉ាងនោះពិតមែន ដូច្នេះ ចូរអ្នកស្តាប់យកចុះ ហើយទទួល សំរាប់ជាប្រយោជន៍ដល់ខ្លួនផង។