យ៉ូប 5:3-9 KHOV

3 ខ្ញុំ​បាន​ឃើញ​មនុស្ស​ឥត​បើ​គិត​ចាក់​ឫស​ចុះ តែ​ខ្ញុំ​បាន​ប្រទេច​ផ្តាសា​ដល់​ទី​លំនៅ​គេ​ភ្លាម

4 កូន​ចៅ​គេ​នៅ​ឆ្ងាយ​ពី​សេចក្តី​សង្គ្រោះ វា​ត្រូវ​ជាន់​ឈ្លី​នៅ​ត្រង់​ទ្វារ​ក្រុង ឥត​មាន​អ្នក​ណា​នឹង​ជួយ​ឡើយ

5 ឯ​ផល​ចំរូត​របស់​គេ នោះ​ពួក​អត់‌ឃ្លាន​ស៊ី​អស់​រលីង​ទៅ ពួក​នោះ​ច្រូត​យក ទាល់​តែ​ដល់​ក្នុង​គុម្ព​បន្លា​ផង ហើយ​មនុស្ស​ទាល់​ក្រ​លេប​ទ្រព្យ‌សម្បត្តិ​គេ​ទៅ

6 ដ្បិត​សេចក្តី​ទុក្ខ​លំបាក​មិន​កើត​ពី​ធូលី​ទេ ហើយ​សេចក្តី​វេទនា​ក៏​មិន​ដុះ​ចេញ​ពី​ដី​ដែរ

7 មនុស្ស​កើត​មក​តែង​មាន​សេចក្តី​វេទនា ដូច​ជា​ផ្កា​ភ្លើង​ចេះ​តែ​ហើរ​ទៅ​លើ​ដែរ។

8 បើ​ជា​ខ្លួន​ខ្ញុំ​វិញ ខ្ញុំ​នឹង​ស្វែង​រក​ព្រះ ខ្ញុំ​នឹង​ស្នើ​ប្រគល់​រឿង​ខ្ញុំ​ដល់​ព្រះ

9 ដែល​ទ្រង់​ធ្វើ​ការ​យ៉ាង​ធំ រក​គិត​មិន​យល់​ជា​ការ​យ៉ាង​អស្ចារ្យ​ឥត​គណនា