យ៉ូប 7:14-20 KHOV

14 នោះ​ទ្រង់​បណ្តាល​ឲ្យ​ទូល‌បង្គំ​ខ្លាច ដោយ​ពន្យល់​សប្តិ​វិញ ហើយ​បំភ័យ​ទូល‌បង្គំ ដោយ​ការ​ជាក់​ស្តែង​ផង

15 បាន​ជា​ចិត្ត​នៃ​ទូល‌បង្គំ​ស៊ូ​ស្លាប់​ដោយ​ច្របាច់​ក ហើយ​ក៏​រើស​យក​សេចក្តី​ស្លាប់​ជា​ជាង​ឆ្អឹង​ទាំង​នេះ

16 ទូល‌បង្គំ​ខ្ពើម​ជីវិត​ណាស់ ទូល‌បង្គំ​នឹង​មិន​រស់​ជា​ដរាប​ទេ ដូច្នេះ សូម​ទុក​ឲ្យ​ទូល‌បង្គំ​ចុះ ដ្បិត​អស់​ទាំង​ថ្ងៃ​អាយុ​របស់​ទូល‌បង្គំ ជា​អសារ​ឥត​ការ​ទទេ

17 តើ​មនុស្ស​ជា​អ្វី ដែល​ទ្រង់​នឹង​រវល់​ដល់​គេ ហើយ​តាំង​ព្រះ‌ហឫ‌ទ័យ​នឹក​ពី​គេ

18 ព្រម​ទាំង​មក​សួរ​គេ​រាល់​តែ​ព្រឹក ហើយ​ល្បង​ល​គេ​រាល់​វេលា​ដូច្នេះ

19 តើ​ដល់​កាល​ណា​ទើប​ទ្រង់​បែរ​ព្រះ‌នេត្រ​ចេញ​ពី​ទូល‌បង្គំ ហើយ​មិន​ទុក​ទូល‌បង្គំ​តែ​ឯង ល្មម​តែ​ឲ្យ​លេប​ទឹក​មាត់​បាន​ផង

20 ឱ​ព្រះ​ដ៏​ចាំ​យាម​មនុស្ស​អើយ បើ​ទូល‌បង្គំ​បាន​ធ្វើ​បាប នោះ​តើ​ទូល‌បង្គំ​ត្រូវ​ធ្វើ​អ្វី​ដល់​ទ្រង់ ហេតុ​អ្វី​បាន​ជា​ទ្រង់​បាន​ដាក់​ទូល‌បង្គំ​ទុក​ដូច​ជា​ទី​បាញ់​វង់​របស់​ទ្រង់ ដល់​ម៉្លេះ​បាន​ជា​ទូល‌បង្គំ​ជា​បន្ទុក​ធ្ងន់​ដល់​ខ្លួន​ទូល‌បង្គំ​ផង