15 បានជាចិត្តនៃទូលបង្គំស៊ូស្លាប់ដោយច្របាច់ក ហើយក៏រើសយកសេចក្តីស្លាប់ជាជាងឆ្អឹងទាំងនេះ
16 ទូលបង្គំខ្ពើមជីវិតណាស់ ទូលបង្គំនឹងមិនរស់ជាដរាបទេ ដូច្នេះ សូមទុកឲ្យទូលបង្គំចុះ ដ្បិតអស់ទាំងថ្ងៃអាយុរបស់ទូលបង្គំ ជាអសារឥតការទទេ
17 តើមនុស្សជាអ្វី ដែលទ្រង់នឹងរវល់ដល់គេ ហើយតាំងព្រះហឫទ័យនឹកពីគេ
18 ព្រមទាំងមកសួរគេរាល់តែព្រឹក ហើយល្បងលគេរាល់វេលាដូច្នេះ
19 តើដល់កាលណាទើបទ្រង់បែរព្រះនេត្រចេញពីទូលបង្គំ ហើយមិនទុកទូលបង្គំតែឯង ល្មមតែឲ្យលេបទឹកមាត់បានផង
20 ឱព្រះដ៏ចាំយាមមនុស្សអើយ បើទូលបង្គំបានធ្វើបាប នោះតើទូលបង្គំត្រូវធ្វើអ្វីដល់ទ្រង់ ហេតុអ្វីបានជាទ្រង់បានដាក់ទូលបង្គំទុកដូចជាទីបាញ់វង់របស់ទ្រង់ ដល់ម៉្លេះបានជាទូលបង្គំជាបន្ទុកធ្ងន់ដល់ខ្លួនទូលបង្គំផង
21 ហេតុអ្វីបានជាទ្រង់មិនអត់ទោសចំពោះសេចក្តីរំលងរបស់ទូលបង្គំ ហើយដោះសេចក្តីទុច្ចរិតរបស់ទូលបង្គំចេញ ដ្បិតទូលបង្គំនឹងដេកទៅក្នុងធូលីដីឥឡូវ នោះទ្រង់នឹងស្វែងរកទូលបង្គំ តែទូលបង្គំមិនមានទៀតទេ។