1 ក្រោយពីគ្រាទឹកជន់លិចមក នោះពួកកូនណូអេបានបង្កើតកូនតទៅ ឯបញ្ជីដំណវង្សពីសិម ហាំ និងយ៉ាផែតជាកូនគាត់ នោះគឺដូច្នេះ
2 ឯកូនរបស់យ៉ាផែត គឺកូមើរ ម៉ាកុក ម៉ាដាយ យ៉ាវ៉ាន ទូបាល មែសេក និងទីរ៉ាស
3 កូនរបស់កូមើរ គឺអ័សក្នាស រីផាត និងតូកាម៉ា
4 កូនរបស់យ៉ាវ៉ាន គឺអេលីសា តើស៊ីស ពួកគីទីម និងពួកដូដានីម
5 គឺពួកអ្នកទាំងនោះហើយដែលបានបែកទៅនៅក្នុងអស់ទាំងកោះរបស់នគរទាំងប៉ុន្មាន តាមស្រុក តាមភាសា តាមគ្រួ ហើយតាមនគររបស់គេ។
6 ឯកូនរបស់ហាំ គឺគូស មីសរ៉ែម ពូត និងកាណាន
7 កូនរបស់គូស គឺសេបា ហាវីឡា សាប់តា រ៉ាម៉ា និងសាប់តិកា កូនរបស់រ៉ាម៉ា គឺសេបា និងដេដាន់
8 គូសក៏បង្កើតនីមរ៉ុឌ អ្នកនោះចាប់តាំងមានអំណាចនៅផែនដី
9 គាត់ជាព្រានព្រៃខ្លាំងពូកែនៅចំពោះព្រះយេហូវ៉ា បានជាមានពាក្យប្រៀបថា «ដូចជានីមរ៉ុឌ ជាព្រានព្រៃខ្លាំងពូកែ នៅចំពោះព្រះយេហូវ៉ា»
10 ដើមនគររបស់គាត់ នោះគឺបាបិល អេរេក អាកាឌ និងកាលនេ ជាទីក្រុងដែលនៅស្រុកស៊ីណើរ
11 គឺពីស្រុកនោះហើយដែលគាត់ចេញទៅដល់ស្រុកអាសស៊ើរ ក៏សង់ទីក្រុងនីនីវេ រេហូបូត កាឡាស
12 និងរេសែន ដែលនៅកណ្តាលនីនីវេ និងកាឡាស ឯទីក្រុងនោះធំណាស់។
13 មីសរ៉ែម គាត់បង្កើតពួកលូឌីម ពួកអ័ណាមីម ពួកលេហាប៊ីម ពួកណាបធូហ៊ីម
14 ពួកប៉ាទ្រូស៊ីម ពួកកាសលូហ៊ីម (ដែលពួកភីលីស្ទីនកើតពីពួកនោះមក) ហើយពួកកាប់ថោរីម។
15 ឯកាណាន គាត់បង្កើតស៊ីដូនជាកូនច្បង និងហេតដែរ
16 ព្រមទាំងពួកយេប៊ូស ពួកអាម៉ូរី ពួកគើកាស៊ី
17 ពួកហេវី ពួកអើគី ពួកស៊ីនី
18 ពួកអើវ៉ាឌីត ពួកសេម៉ារីត និងពួកហាម៉ាធីត រួចក្រោយមក អស់ទាំងគ្រួពួកកាណានក៏បែកគ្នាសុសសាយ
19 ឯព្រំស្រុកនៃពួកកាណាន គឺចាប់តាំងពីស៊ីដូនទៅខាងកេរ៉ា ហើយតាមកាសាទៅខាងសូដុំម កូម៉ូរ៉ា អាត់ម៉ា និងសេបោម រហូតដល់ឡាសា
20 នោះហើយជាពូជហាំតាមគ្រួ តាមភាសានៅអស់ទាំងស្រុក និងនគររបស់គេ។
21 ឯសិម ដែលជាឪពុកនៃពួកកូនចៅហេប៊ើរ ហើយជាបងយ៉ាផែត នោះក៏មានកូនដែរ
22 ឯកូនរបស់សិម គឺអេឡាំ អាសស៊ើរ អើប៉ាក់សាឌ លូឌ និងអើរ៉ាម
23 កូនរបស់អើរ៉ាម គឺអ៊ុស ហ៊ុល កេធើរ និងម៉ាស
24 អើប៉ាក់សាឌគាត់បង្កើតសេឡា ហើយសេឡាបង្កើតហេប៊ើរ
25 ហេប៊ើរនោះបង្កើតបានកូនប្រុស២ មួយឈ្មោះផាលេក ដ្បិតនៅជាន់អ្នកនោះផែនដីបានបែកគ្នា ហើយប្អូនគាត់ឈ្មោះយ៉ុកថាន
26 ឯយ៉ុកថាន គាត់បង្កើតអាល់ម៉ូដាឌ សេលែប ហាសាម៉ាវែត យេរ៉ា
27 ហាដូរ៉ាម អ៊ូសាល ឌិកឡា
28 អូបាល អ័ប៊ីម៉ែល សេបា
29 អូភា ហាវីឡា និងយ៉ូបាប់ នោះសុទ្ធតែជាកូនរបស់យ៉ុកថាន
30 ឯទីលំនៅរបស់គេ គឺចាប់តាំងពីមេសាទៅខាងសេផា ជាភ្នំដែលនៅខាងកើត
31 នោះហើយជាពួកកូនរបស់សិម តាមគ្រួ តាមភាសា តាមអស់ទាំងស្រុក និងនគររបស់គេ
32 នោះសុទ្ធតែជាគ្រួ ទាំងប៉ុន្មានរបស់ពួកកូនចៅណូអេ តាមពូជដំណនៅនគរគេ គឺជាពួកអ្នកទាំងនោះហើយ ដែលបានបែកខ្ញែកគ្នា ចេញទៅសាសន៍ផ្សេងៗ នៅផែនដីក្រោយទឹកជន់លិច។