46 នោះនាងក៏ដាក់ក្អមចុះពីលើស្មាជា១រំពេច ដោយពាក្យថា អញ្ជើញពិសាចុះ ខ្ញុំនឹងឲ្យអូដ្ឋផឹកដែរ ដូច្នេះ ខ្ញុំក៏បានទទួលទាន រួចនាងឲ្យអូដ្ឋផឹកផង
47 ហើយខ្ញុំសួរថា នាងជាកូនអ្នកណា នាងឆ្លើយថា ខ្ញុំជាកូនបេធូអែល ជាចៅណាឃរ និងមីលកា នោះខ្ញុំក៏បំពាក់ក្រវិលនៅច្រមុះ ហើយនឹងកងនៅដៃនាង
48 ខ្ញុំបានឱនក្រាបថ្វាយបង្គំ ទាំងសរសើរដំកើងដល់ព្រះយេហូវ៉ាជាព្រះនៃអ័ប្រាហាំចៅហ្វាយខ្ញុំ ដែលទ្រង់បាននាំដំរង់ខ្ញុំតាមផ្លូវរៀងមក ដើម្បីឲ្យបានកូនស្រីរបស់បងប្អូនចៅហ្វាយខ្ញុំ យកទៅជូនដល់កូនលោក
49 ឥឡូវនេះ បើអ្នករាល់គ្នាគិតប្រព្រឹត្តនឹងចៅហ្វាយខ្ញុំដោយសប្បុរសស្មោះត្រង់ នោះសូមតបមកខ្ញុំចុះ ពុំនោះទេ សូមប្រាប់ខ្ញុំឲ្យដឹងផង ដើម្បីឲ្យខ្ញុំងាកបែរទៅខាងស្តាំ ឬខាងឆ្វេងទៀត។
50 នោះឡាបាន់ និងបេធូអែលក៏ឆ្លើយថា ការនេះសំរេចតែពីព្រះយេហូវ៉ាទេ ទោះបើយើងឆ្លើយនឹងអ្នក ជាអាក្រក់ ឬល្អក៏ពុំបានដែរ
51 មើល រេបិកានៅមុខអ្នកស្រាប់ហើយ ចូរយកវាទៅ ឲ្យវាធ្វើជាប្រពន្ធរបស់កូនចៅហ្វាយអ្នកចុះ ដូចជាព្រះយេហូវ៉ាទ្រង់បានមានព្រះបន្ទូលមក
52 កាលបាវរបស់អ័ប្រាហាំបានឮដូច្នោះ នោះគាត់ក៏ឱនក្រាបដល់ដីថ្វាយបង្គំដល់ព្រះយេហូវ៉ា