លោកុប្បត្តិ 24:8-14 KHOV

8 បើ​ស្ត្រី​នោះ​មិន​ព្រម​មក​តាម​ឯង​ទេ នោះ​ឯង​នឹង​បាន​រួច​ពី​សម្បថ​ដែល​ឯង​ស្បថ​នឹង​អញ​នេះ ប៉ុន្តែ​កុំ​ឲ្យ​ឯង​នាំ​កូន​អញ​ទៅ​ឯ​ណោះ​ឡើយ

9 នោះ​បាវ​បាន​ដាក់​ដៃ​ក្រោម​ភ្លៅ​អ័ប្រា‌ហាំ​ចៅ‌ហ្វាយ​ខ្លួន ហើយ​ក៏​ស្បថ​នឹង​គាត់​ពី​ដំណើរ​នោះ។

10 បាវ​នោះ​ក៏​យក​អូដ្ឋ​១០​ពី​ហ្វូង​អូដ្ឋ​របស់​ចៅ‌ហ្វាយ​ខ្លួន​ចេញ​ទៅ ពី​ព្រោះ​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​របស់​ចៅ‌ហ្វាយ​គាត់ ក៏​នៅ​ក្រោម​អំណាច​គាត់​ទាំង​អស់ គាត់​ក្រោក​ឡើង​ទៅ​ឯ​ស្រុក​អើរ៉ាម​ដែល​នៅ​កណ្តាល​ទន្លេ​ទាំង​២ គឺ​ដល់​ទី​ក្រុង​របស់​ណាឃរ

11 គាត់​ឲ្យ​សត្វ​អូដ្ឋ​លុត​ជង្គង់​នៅ​ខាង​ក្រៅ​ទី​ក្រុង​ជិត​អណ្តូង​ទឹក នៅ​ពេល​ល្ងាច គឺ​ជា​ពេល​ដែល​ពួក​ស្រីៗ​ធ្លាប់​ចេញ​មក​ដង​ទឹក

12 រួច​ក៏​ទូល​ថា ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អ័ប្រា‌ហាំ​ចៅ‌ហ្វាយ​ទូល‌បង្គំ​អើយ នៅ​ថ្ងៃ​នេះ​សូម​ប្រោស​មេត្តា​ដល់​ទូល‌បង្គំ សូម​សំដែង​សេចក្ដី​សប្បុរស​ដល់​អ័ប្រា‌ហាំ ជា​ចៅ‌ហ្វាយ​ទូល‌បង្គំ​ផង

13 មើល ទូល‌បង្គំ​ឈរ​នៅ​ជិត​អណ្តូង​ទឹក​នេះ ដូច្នេះ កាល​ណា​ពួក​កូន​ស្រី​របស់​មនុស្ស​ក្នុង​ក្រុង​នេះ​ចេញ​មក​ដង​ទឹក

14 នោះ​នាង​ក្រមុំ​ណា​ដែល​ទូល‌បង្គំ​និយាយ​ថា សូម​នាង​ដាក់​ក្អម​ចុះ​មក​ឲ្យ​ខ្ញុំ​ផឹក​ផង ហើយ​នាង​នោះ​នឹង​ឆ្លើយ​មក​ថា អញ្ជើញ​ពិសា​ចុះ ខ្ញុំ​នឹង​ដង​ទឹក​ឲ្យ​អូដ្ឋ​ផឹក​ដែរ សូម​ឲ្យ​ត្រូវ​ត្រង់​រូប​ស្ត្រី​នោះ​ឯង ដែល​ទ្រង់​ដំរូវ​ឲ្យ​អ៊ីសាក​ជា​អ្នក​បំរើ​ទ្រង់ យ៉ាង​នោះ​ទូល‌បង្គំ​នឹង​ដឹង​ថា ទ្រង់​បាន​សំដែង​សេចក្ដី​សប្បុរស​ចំពោះ​ចៅ‌ហ្វាយ​ទូល‌បង្គំ​មែន។