11 ក្រោយដែលអ័ប្រាហាំស្លាប់ទៅ នោះព្រះទ្រង់ប្រទានពរឲ្យអ៊ីសាកជាកូនគាត់ អ៊ីសាកក៏នៅត្រង់អណ្តូងឡាហាយ-រយ។
12 នេះជាដំណវង្សពីអ៊ីសម៉ាអែល ជាកូនអ័ប្រាហាំដែលហាការសាសន៍អេស៊ីព្ទ ជាបាវស្រីរបស់សារ៉ាបានបង្កើតឲ្យគាត់
13 ហើយនេះជាបញ្ជីឈ្មោះនៃពួកកូនចៅអ៊ីសម៉ាអែល តាមឈ្មោះ តាមដំណគេ កូនច្បងរបស់អ៊ីសម៉ាអែល គឺនេបាយ៉ូត រួចកេដារ អ័ឌប្អែល មីបសាម
14 មីសម៉ា ឌូម៉ា ម៉ាសា
15 ហាដាឌ់ ថេម៉ា យេធើរ ណាភីស ហើយកេតម៉ា
16 នោះឯងជាពួកកូនរបស់អ៊ីសម៉ាអែល ហើយនឹងឈ្មោះគេតាមភូមិតាមទីដំឡើងត្រសាលរបស់គេ គឺជាចៅហ្វាយ១២នាក់ តាមសាសន៍គេ
17 ឯចំនួនឆ្នាំអាយុរបស់អ៊ីសម៉ាអែលទាំងអស់បាន១៣៧ឆ្នាំ រួចគាត់ផុតដង្ហើមស្លាប់ទៅ បានប្រមូលទៅមូលនឹងញាតិរបស់គាត់វិញ