លោកុប្បត្តិ 26:17-23 KHOV

17 អ៊ីសាក​ចេញ​ពី​ទី​នោះ ទៅ​ដំឡើង​ត្រសាល​ត្រង់​វាល​ច្រក​កេរ៉ា ហើយ​ក៏​អាស្រ័យ​នៅ​ឯ​នោះ​វិញ

18 រួច​គាត់​ស្តារ​អណ្តូង​ទឹក​ទាំង​ប៉ុន្មាន​នោះ ដែល​គេ​បាន​ជីក​នៅ​ជាន់​អ័ប្រា‌ហាំ​ជា​ឪពុក​គាត់​ឡើង​វិញ ពី​ព្រោះ​ពួក​ភីលីស្ទីន​បាន​លុប​ទាំង​អស់​ក្រោយ​ដែល​អ័ប្រា‌ហាំ​ស្លាប់​ទៅ រួច​គាត់​ដាក់​ឈ្មោះ​អណ្តូង​ទាំង​នោះ​តាម​ឈ្មោះ​ដែល​ឪពុក​បាន​ដាក់​មក​ដែរ

19 ពួក​បាវ​របស់​អ៊ីសាក​ក៏​ជីក​អណ្តូង​១​នៅ​ក្នុង​វាល​ច្រក​នោះ បាន​ទឹក​ដ៏​ហូរ‌ហៀរ

20 ឯ​ពួក​គង្វាល​នៅ​ស្រុក​កេរ៉ា​ក៏​ប្រឈ្លោះ​គ្នា​នឹង​ពួក​គង្វាល​របស់​អ៊ីសាក​ថា ទឹក​នេះ​ជា​របស់​ផង​យើង រួច​គាត់​ហៅ​អណ្តូង​នោះ​ថា អេសែក ពី​ព្រោះ​គេ​បាន​ឈ្លោះ​នឹង​គាត់

21 នោះ​ក៏​ជីក​អណ្តូង​១​ទៀត ហើយ​គេ​ឈ្លោះ​គ្នា​ពី​អណ្តូង​នោះ​ដែរ រួច​គាត់​ហៅ​អណ្តូង​នោះ​ថា ស៊ីតន៉ា

22 គាត់​ចេញ​ពី​ទី​នោះ​ទៅ​ជីក​អណ្តូង​១​ទៀត តែ​ឥត​មាន​ឈ្លោះ​គ្នា​ពី​អណ្តូង​នោះ​ទេ បាន​ជា​គាត់​ដាក់​ឈ្មោះ​ថា រេហូ‌បូត ដោយ​និយាយ​ថា ឥឡូវ​នេះ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រទាន​ឲ្យ​យើង​បាន​ទូលាយ​ហើយ យើង​នឹង​បាន​ចំរើន​ឡើង​ក្នុង​ស្រុក​នេះ

23 រួច​គាត់​ចេញ​ពី​ទី​នោះ​ឡើង​ទៅ​ឯ​បៀរ-សេបា