12 ឯស្រុកដែលអញបានឲ្យដល់អ័ប្រាហាំ និងអ៊ីសាក នោះអញនឹងឲ្យដល់ឯង គឺអញនឹងឲ្យស្រុកនោះដល់ពួកឯងតរៀងទៅ
13 ព្រះទ្រង់ក៏ហោះឡើង ចេញពីគាត់ នៅត្រង់កន្លែងដែលទ្រង់បានមានព្រះបន្ទូលនឹងគាត់ទៅ
14 រួចយ៉ាកុបយកថ្ម១បញ្ឈរឡើង ជាបង្គោលត្រង់កន្លែងដែលទ្រង់មានព្រះបន្ទូលនឹងគាត់នោះ ហើយច្រួចដង្វាយច្រួចពីលើ ព្រមទាំងចាក់ប្រេងផង
15 គាត់ហៅកន្លែងដែលព្រះបានមានព្រះបន្ទូលនឹងគាត់នោះថា បេត-អែល។
16 រួចមកគេចេញពីបេត-អែលដើរដំណើរទៅ នៅតែបន្តិចទៀតនឹងបានដល់អេប្រាតា នោះរ៉ាជែលក៏ឈឺពោះនឹងសំរាលកូន នាងសំរាលមកដោយពិបាក
17 កាលនាងកំពុងតែសំរាលកូនដោយពិបាកដូច្នេះ នោះឆ្មបប្រាប់ថា កុំខ្លាចអី ដ្បិតនាងបានកូនប្រុស១ទៀត
18 តែកាលព្រលឹងកំពុងតែចេញពីនាងទៅ ដ្បិតនាងត្រូវស្លាប់ នោះនាងឲ្យកូនឈ្មោះថា បេន-អូនី តែឪពុកហៅថា បេន-យ៉ាមីនវិញ