លោកុប្បត្តិ 40:17-23 KHOV

17 ក្នុង​កញ្ច្រែង​លើ​បង្អស់​មាន​នំ​គ្រប់​មុខ​សំរាប់​ថ្វាយ​ផារ៉ោន តែ​សត្វ​ហើរ​មក​ចឹក​ស៊ី​នំ​ក្នុង​កញ្ច្រែង ដែល​នៅ​លើ​ក្បាល​ខ្ញុំ​ទាំង​អស់​ទៅ

18 យ៉ូសែប​ស្រាយ​ថា សប្តិ​នេះ​មាន​ន័យ​ដូច្នេះ ឯ​កញ្ច្រែង​៣ នោះ​គឺ​ជា​៣​ថ្ងៃ

19 នៅ​៣​ថ្ងៃ​ទៀត ផារ៉ោន​នឹង​ចង​ក​លោក​ព្យួរ​នៅ​ជាប់​លើ​ឈើ នោះ​សត្វ​ហើរ​នឹង​ចឹក​ស៊ី​សាច់​លោក​ទៅ។

20 ក្រោយ​៣​ថ្ងៃ​មក ជា​ថ្ងៃ​បុណ្យ​ចំរើន​ព្រះ‌ជន្ម​ផារ៉ោន នោះ​ទ្រង់​រៀប​ជប់‌លៀង​ដល់​ពួក​នាម៉ឺន​ទាំង​ប៉ុន្មាន ហើយ​ទ្រង់​ហៅ​នាយ​ពិសេស​ថ្វាយ​ពែង និង​មេ​ពួក​ដុត​នំ​មក​នៅ​កណ្តាល​ពួក​នាម៉ឺន​ទាំង​នោះ

21 ទ្រង់​ក៏​តាំង​នាយ​ពិសេស​ថ្វាយ​ពែង​ក្នុង​ដំណែង​ដើម​ឡើង​វិញ ហើយ​គាត់​ក៏​ថ្វាយ​ពែង​ដល់​ព្រះ‌ហស្ត​ផារ៉ោន​ត​ទៅ

22 តែ​ឯ​មេ​ពួក​ដុត​នំ ទ្រង់​បាន​ចង​ព្យួរ​វិញ ដូច​ជា​យ៉ូសែប​បាន​កាត់​សេចក្ដី​ឲ្យ

23 ចំណែក​នាយ​ពិសេស​ថ្វាយ​ពែង គាត់​ភ្លេច​ឈឹង​មិន​បាន​នឹក​ចាំ​យ៉ូសែប​សោះ។