លោកុប្បត្តិ 42:1-5 KHOV

1 រីឯ​យ៉ាកុប គាត់​ឃើញ​ថា ស្រុក​អេស៊ីព្ទ​មាន​ស្រូវ នោះ​គាត់​និយាយ​ទៅ​ពួក​កូន​ថា ហេតុ​អ្វី​បាន​ជា​ឯង​រាល់​គ្នា​មើល​មុខ​គ្នា​ទៅ​វិញ​ទៅ​មក​ដូច្នេះ

2 គាត់​ប្រាប់​ថា នែ អញ​បាន​ឮ​ថា​ស្រុក​អេស៊ីព្ទ​មាន​ស្រូវ ដូច្នេះ​ចូរ​ឯង​រាល់​គ្នា​ចុះ​ទៅ​ឯ​ណោះ ដើម្បី​ទិញ​ពី​នោះ​មក​សំរាប់​យើង​ចុះ ឲ្យ​យើង​បាន​រស់​នៅ​កុំ​ឲ្យ​ស្លាប់

3 នោះ​បង​យ៉ូសែប​ទាំង​១០​នាក់ ក៏​ចុះ​ទៅ​ទិញ​ស្រូវ​ឯ​ស្រុក​អេស៊ីព្ទ

4 តែ​យ៉ាកុប​មិន​ឲ្យ​បេន‌យ៉ា‌មីន ជា​ប្អូន​យ៉ូសែប ទៅ​ជា​មួយ​នឹង​ពួក​បងៗ​ទេ ដោយ​នឹក​ខ្លាច​ថា ក្រែង​កើត​មាន​គ្រោះ​ថ្នាក់​ដល់​វា

5 ដូច្នេះ ពួក​កូន​អ៊ីស្រា‌អែល​ក៏​ចូល​ទៅ​ជា​មួយ​នឹង​ពួក​អ្នក​ទាំង​ប៉ុន្មាន​ដែល​ទៅ​ទិញ​ស្រូវ ដ្បិត​នៅ​ស្រុក​កាណាន​ក៏​មាន​អំណត់​អត់​ដែរ