1 រីឯយ៉ាកុប គាត់ឃើញថា ស្រុកអេស៊ីព្ទមានស្រូវ នោះគាត់និយាយទៅពួកកូនថា ហេតុអ្វីបានជាឯងរាល់គ្នាមើលមុខគ្នាទៅវិញទៅមកដូច្នេះ
2 គាត់ប្រាប់ថា នែ អញបានឮថាស្រុកអេស៊ីព្ទមានស្រូវ ដូច្នេះចូរឯងរាល់គ្នាចុះទៅឯណោះ ដើម្បីទិញពីនោះមកសំរាប់យើងចុះ ឲ្យយើងបានរស់នៅកុំឲ្យស្លាប់
3 នោះបងយ៉ូសែបទាំង១០នាក់ ក៏ចុះទៅទិញស្រូវឯស្រុកអេស៊ីព្ទ
4 តែយ៉ាកុបមិនឲ្យបេនយ៉ាមីន ជាប្អូនយ៉ូសែប ទៅជាមួយនឹងពួកបងៗទេ ដោយនឹកខ្លាចថា ក្រែងកើតមានគ្រោះថ្នាក់ដល់វា
5 ដូច្នេះ ពួកកូនអ៊ីស្រាអែលក៏ចូលទៅជាមួយនឹងពួកអ្នកទាំងប៉ុន្មានដែលទៅទិញស្រូវ ដ្បិតនៅស្រុកកាណានក៏មានអំណត់អត់ដែរ
6 ឯយ៉ូសែប គាត់ជាចៅហ្វាយលើស្រុកនោះ គឺគាត់ហើយ ដែលជាអ្នកលក់ស្រូវឲ្យដល់បណ្តាមនុស្សនៅផែនដី ពួកបងគាត់ក៏ចូលទៅក្រាបផ្កាប់មុខដល់ដីចំពោះគាត់