23 គេមិនដឹងថាយ៉ូសែបស្តាប់បានទេ ពីព្រោះមានអ្នកបកភាសាឲ្យ
24 គាត់ក៏ងាកបែរចេញពីគេទៅយំ រួចត្រឡប់មកនិយាយនឹងគេវិញ ទើបយកស៊ីម្មានពីពួកគេមកចងនៅមុខគេ។
25 យ៉ូសែបគាត់បង្គាប់ឲ្យច្រកស្រូវឲ្យពេញបាវគេ ហើយដាក់ប្រាក់គេចុះទៅក្នុងបាវរៀងខ្លួនវិញ ព្រមទាំងឲ្យស្បៀងអាហារសំរាប់បរិភោគតាមផ្លូវផង នោះក៏បានធ្វើឲ្យគេដូច្នោះ
26 គេផ្ទុកស្រូវលើលាចេញពីនោះទៅ
27 លុះកាលអ្នកម្នាក់បានស្រាយបាវ និងយកស្រូវឲ្យលាស៊ី នៅត្រង់ផ្ទះសំណាក់ នោះស្រាប់តែឃើញប្រាក់របស់ខ្លួននៅក្នុងមាត់បាវ
28 គាត់ក៏ប្រាប់ដល់បងប្អូនថា ប្រាក់ខ្ញុំគេបានប្រគល់មកវិញហើយ មើល មាននៅក្នុងបាវខ្ញុំឯណេះ គេមានសេចក្ដីតក់ស្លុតគ្រប់គ្នា ក៏ងាកបែរមើលគ្នាទាំងភ័យញ័រ ហើយនិយាយថា តើព្រះបានធ្វើអ្វីដល់យើងដូច្នេះ។
29 លុះគេទៅដល់យ៉ាកុបជាឪពុកនៅស្រុកកាណានហើយ នោះក៏រ៉ាយរ៉ាប់ជំរាបគាត់ពីគ្រប់ទាំងការដែលបានកើតឡើងដល់គេថា