32 ហើយថា យើងខ្ញុំមានបងប្អូន១២នាក់ជាកូននៃឪពុកតែ១ កូន១មិននៅទៀតទេ ហើយកូនពៅវានៅជាមួយនឹងឪពុករបស់យើងខ្ញុំ នៅស្រុកកាណានសព្វថ្ងៃនេះ
33 តែអ្នកដែលជាចៅហ្វាយនៃស្រុកនោះ លោកនិយាយមកយើងខ្ញុំថា គឺយ៉ាងនេះដែលអញនឹងដឹងថា ឯងរាល់គ្នាជាមនុស្សទៀងត្រង់មែន ត្រូវឲ្យទុកបងប្អូនឯងម្នាក់នៅនឹងអញសិន រួចនាំយកស្រូវសំរាប់ពួកគ្រួឯងរាល់គ្នាដែលអត់នោះចេញទៅចុះ
34 ហើយនាំប្អូនឯងមកឯអញ នោះអញនឹងដឹងថា ឯងរាល់គ្នាមិនមែនជាពួកលបសង្កេតស្រុកឡើយ គឺជាមនុស្សទៀងត្រង់ពិត រួចសឹមអញនឹងលែងឲ្យបងប្អូនឯងម្នាក់នេះដល់ឯងវិញ ព្រមទាំងបើកឲ្យឯងរាល់គ្នាចេញចូលបានក្នុងស្រុកនេះផង។
35 កាលគេបានចាក់ស្រូវចេញពីបាវទៅ នោះក៏ឃើញកញ្ចប់ប្រាក់របស់គេរៀងខ្លួននៅក្នុងបាវ រួចគេ និងឪពុកគេមានសេចក្ដីភ័យញ័រ ដោយឃើញកញ្ចប់ប្រាក់ទាំងនោះ
36 យ៉ាកុបជាឪពុកនិយាយថា ឯងរាល់គ្នាបានបំបាត់កូនអញទៅ គឺយ៉ូសែបមិននៅទៀត ហើយស៊ីម្មានក៏មិននៅដែរ ឥឡូវឯងចង់យកបេនយ៉ាមីនទៅទៀតឬ សេចក្ដីទាំងនេះជាទំនាស់នឹងអញហើយ
37 រូបេនឆ្លើយទៅឪពុកថា បើខ្ញុំមិននាំវាមកវិញ នោះសូមសំឡាប់កូនប្រុសខ្ញុំទាំង២ចុះ សូមឲ្យវាមកខ្ញុំៗនឹងនាំវាមកជូនលោកឪពុកវិញជាមិនខាន
38 តែយ៉ាកុបប្រកែកថា កូនអញមិនត្រូវចុះទៅជាមួយនឹងឯងរាល់គ្នាទេ ដ្បិតបងវាស្លាប់ទៅហើយ នៅសល់តែវា១ប៉ុណ្ណោះ បើកាលណាវាកើតមានគ្រោះថ្នាក់អ្វីតាមផ្លូវដែលឯងទៅ នោះឯងរាល់គ្នានឹងនាំឲ្យសក់ស្កូវរបស់អញ ចុះទៅដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់ដោយទុក្ខព្រួយហើយ។