16 ឥន្ទធនូនោះនឹងនៅលើពពក ហើយអញនឹងមើលឃើញ ដើម្បីឲ្យនឹកចាំពីសេចក្ដីសញ្ញាដ៏នៅអស់កល្បជានិច្ច ដែលព្រះបានតាំងនឹងអស់ទាំងជីវិតគ្រប់ពូជនៅផែនដី
17 ព្រះទ្រង់ក៏មានព្រះបន្ទូលទៅណូអេថា នេះហើយជាទីសំគាល់នៃសេចក្ដីសញ្ញា ដែលអញបានតាំងនឹងគ្រប់ទាំងសាច់នៅលើផែនដី។
18 រីឯកូនណូអេដែលចេញពីទូកធំមក នោះគឺសិម ហាំ និងយ៉ាផែត ឯហាំ នោះជាឪពុកកាណាន
19 អ្នកទាំង៣នោះជាកូនរបស់ណូអេ គឺកូនចៅអ្នកទាំងនោះហើយ ដែលបានចេញទៅនៅពេញពាសលើផែនដី។
20 ឯណូអេ គាត់ចាប់តាំងភ្ជួររាស់ដីធ្វើចំការ ហើយដាំទំពាំងបាយជូរ
21 គាត់បានផឹកស្រាទំពាំងបាយជូរនោះ ហើយក៏ស្រវឹងទៅ រួចដេកអាក្រាតនៅក្នុងត្រសាលគាត់
22 ឯហាំ ជាឪពុកកាណាន បានឃើញឪពុកអាក្រាតដូច្នោះ ក៏ទៅបកកេរប្រាប់ដល់បងប្អូនទាំង២ ដែលនៅខាងក្រៅ