3 ស្រុកអាសស៊ើរនឹងជួយសង្គ្រោះយើងខ្ញុំមិនបាន យើងខ្ញុំមិនព្រមជិះសេះទេ ក៏មិនពោលដល់ស្នាដៃរបស់យើងខ្ញុំទៀតថា លោកជាព្រះនៃខ្ញុំដែរ ដ្បិតនៅក្នុងទ្រង់ ទើបពួកកូនកំព្រារកបានសេចក្ដីមេត្តាករុណាវិញ។
4 អញនឹងកែការរាថយរបស់គេឲ្យជា ហើយអញនឹងស្រឡាញ់គេស្ម័គ្រពីចិត្ត ដ្បិតសេចក្ដីកំហឹងរបស់អញបានបែរចេញពីគេហើយ
5 អញនឹងបានដូចទឹកសន្សើមដល់អ៊ីស្រាអែល គេនឹងផ្កាឡើងដូចជាផ្កាច័ន្ធូ ហើយចាក់ឫសទៅ ដូចជាព្រៃល្បាណូន
6 មែកគេនឹងត្រសាយចេញទៅ ឯលំអរបស់គេ នឹងបានដូចជាដើមអូលីវ ហើយនឹងមានក្លិន ដូចជាព្រៃល្បាណូន
7 ពួកអ្នកដែលធ្លាប់នៅក្រោមម្លប់ គេនឹងវិលមកវិញ ហើយនឹងលាស់ឡើងថ្មី ដូចជាសំទូង ព្រមទាំងចេញផ្កា ដូចជាដើមទំពាំងបាយជូរដែលមានក្លិនដូចជាស្រាទំពាំងបាយជូរ មកពីភ្នំល្បាណូន
8 អេប្រាអិមនឹងពោលថា តើខ្ញុំត្រូវការអ្វីចំពោះរូបព្រះទៀត នោះអញបានតបឆ្លើយ ហើយនឹងត្រួតត្រាមើលគេ អញប្រៀបដូចជាដើមកកោះខៀវខ្ចី ឯងនឹងរកបានផលរបស់ឯងពីអញ។
9 តើមានអ្នកណា ដែលមានប្រាជ្ញា ឲ្យយល់សេចក្ដីទាំងនេះបាន ឬមានគំនិតវាងវៃឲ្យបានស្គាល់សេចក្ដីទាំងនេះផង ដ្បិតអស់ទាំងផ្លូវរបស់ព្រះយេហូវ៉ាសុទ្ធតែទៀងត្រង់ ពួកអ្នកសុចរិតនឹងដើរក្នុងផ្លូវទាំងនោះ តែមនុស្សទុច្ចរិតនឹងចំពប់ដួលក្នុងផ្លូវនោះវិញ។:៚