2 ចូរស្តីប្រដៅដល់ម្តាយឯង ចូរស្តីប្រដៅចុះ ដ្បិតនាងមិនមែនជាប្រពន្ធអញទេ អញក៏មិនមែនជាប្ដីនាងដែរ ត្រូវឲ្យនាងលះចោលការកំផិតពីមុខនាងចេញ ហើយការកន្លងបវេណីពីកណ្តាលទ្រូងនាងទៅ
3 ក្រែងអញសំរាតឲ្យនាងនៅខ្លួនទទេ ហើយធ្វើឲ្យត្រឡប់ដូចជានៅថ្ងៃដែលកើតមកវិញ ឲ្យនាងបានដូចជាទីរហោស្ថាន គឺដូចជាដីហួតហែង ព្រមទាំងសំឡាប់នាងដោយខះស្រេកផង
4 អើ អញនឹងមិនអាណិតមេត្តាដល់ទាំងកូននាងដែរ ពីព្រោះវាសុទ្ធតែជាកូនសហាយ
5 ដ្បិតម្តាយវាបានប្រព្រឹត្តការកំផិត គឺអ្នកដែលបានឲ្យវាកើតឡើង បានប្រព្រឹត្តអំពើគួរខ្មាសហើយ ដ្បិតនាងបានថា អញនឹងទៅតាមពួកសហាយអញ ជាអ្នកដែលតែងឲ្យនំបុ័ង និងទឹកមកអញ ព្រមទាំងរោមចៀម ខ្លូតទេស ប្រេង និងគ្រឿងផឹកផង
6 ដូច្នេះមើល អញនឹងស្រាស់ផ្លូវនាងដោយបន្លា ហើយធ្វើកំផែងផង ដើម្បីមិនឲ្យនាងស្គាល់ផ្លូវខ្លួនទៀត
7 នាងនឹងទៅតាមពួកសហាយរបស់ខ្លួន តែនឹងមិនទាន់ឡើយ នាងនឹងស្វែងរកគេ តែនឹងមិនប្រទះសោះ នោះនាងនឹងសំរេចថាអញនឹងវិលទៅឯប្ដីដើមវិញ ដ្បិតនៅគ្រាមុននោះ អញបានស្រួលជាងសព្វថ្ងៃនេះ។
8 នាងមិនបានដឹងថា គឺអញនេះដែលតែងតែឲ្យស្រូវ ទឹកទំពាំងបាយជូរ និងប្រេងដល់នាង ព្រមទាំងចំរើនប្រាក់ និងមាសដល់នាង ដែលគេបានប្រើសំរាប់គោរពដល់ព្រះបាលនោះផងទេ