ហូសេ 2:4-10 KHOV

4 អើ អញ​នឹង​មិន​អាណិត​មេត្តា​ដល់​ទាំង​កូន​នាង​ដែរ ពី​ព្រោះ​វា​សុទ្ធ​តែ​ជា​កូន​សហាយ

5 ដ្បិត​ម្តាយ​វា​បាន​ប្រព្រឹត្ត​ការ​កំផិត គឺ​អ្នក​ដែល​បាន​ឲ្យ​វា​កើត​ឡើង បាន​ប្រព្រឹត្ត​អំពើ​គួរ​ខ្មាស​ហើយ ដ្បិត​នាង​បាន​ថា អញ​នឹង​ទៅ​តាម​ពួក​សហាយ​អញ ជា​អ្នក​ដែល​តែង​ឲ្យ​នំបុ័ង និង​ទឹក​មក​អញ ព្រម​ទាំង​រោម​ចៀម ខ្លូត‌ទេស ប្រេង និង​គ្រឿង​ផឹក​ផង

6 ដូច្នេះ​មើល អញ​នឹង​ស្រាស់​ផ្លូវ​នាង​ដោយ​បន្លា ហើយ​ធ្វើ​កំផែង​ផង ដើម្បី​មិន​ឲ្យ​នាង​ស្គាល់​ផ្លូវ​ខ្លួន​ទៀត

7 នាង​នឹង​ទៅ​តាម​ពួក​សហាយ​របស់​ខ្លួន តែ​នឹង​មិន​ទាន់​ឡើយ នាង​នឹង​ស្វែង​រក​គេ តែ​នឹង​មិន​ប្រទះ​សោះ នោះ​នាង​នឹង​សំរេច​ថា​អញ​នឹង​វិល​ទៅ​ឯ​ប្ដី​ដើម​វិញ ដ្បិត​នៅ​គ្រា​មុន​នោះ អញ​បាន​ស្រួល​ជាង​សព្វ​ថ្ងៃ​នេះ។

8 នាង​មិន​បាន​ដឹង​ថា គឺ​អញ​នេះ​ដែល​តែង​តែ​ឲ្យ​ស្រូវ ទឹក​ទំពាំង‌បាយ‌ជូរ និង​ប្រេង​ដល់​នាង ព្រម​ទាំង​ចំរើន​ប្រាក់ និង​មាស​ដល់​នាង ដែល​គេ​បាន​ប្រើ​សំរាប់​គោរព​ដល់​ព្រះ​បាល​នោះ​ផង​ទេ

9 ដូច្នេះ អញ​នឹង​ដក​យក​ស្រូវ​របស់​អញ​នៅ​រដូវ​ចំរូត និង​ទឹក​ទំពាំង‌បាយ‌ជូរ​របស់​អញ​មក​វិញ​នៅ​ក្នុង​រដូវ​បេះ​ផ្លែ ហើយ​អញ​នឹង​កញ្ឆក់​យក​រោម​ចៀម និង​ខ្លូត‌ទេស​របស់​អញ ដែល​សំរាប់​ហ៊ុំហ​កេរ្តិ៍‌ខ្មាស​នាង​មក​វិញ​ដែរ

10 ឥឡូវ​នេះ​អញ​នឹង​បើក​សេចក្ដី​អាម៉ាស់​ខ្មាស​នាង​ឲ្យ​ពួក​សហាយ​នាង​បាន​ឃើញ ឥត​មាន​អ្នក​ណា​ដោះ​នាង​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​អញ​បាន​ឡើយ