ហូសេ 7:11-16 KHOV

11 អេប្រា‌អិម​ក៏​ដូច​ជា​ព្រាប‌អាប់​ឥត​ប្រាជ្ញា ហើយ​ឥត​យោបល់ គេ​ហៅ​រក​សាសន៍​អេស៊ីព្ទ តែ​គេ​ទៅ​ឯ​ស្រុក​អាស‌ស៊ើរ​វិញ

12 កាល​ណា​គេ​ទៅ នោះ​អញ​នឹង​លាត‌មង​អញ​គ្រប​លើ​គេ អញ​នឹង​ទំលាក់​គេ​ចុះ​មក​ដូច​ជា​សត្វ​ហើរ​លើ​អាកាស ក៏​នឹង​វាយ‌ផ្ចាល​គេ ដូច​ជា​ពួក​ជំនុំ​គេ​បាន​ឮ​ហើយ

13 វេទនា​ដល់​គេ ដ្បិត​គេ​បាន​រសាត់​ព្រាត់​ឆ្ងាយ​ពី​អញ សូម​ឲ្យ​គេ​ត្រូវ​បំផ្លាញ​ចុះ ដ្បិត​គេ​បាន​រំលង​ទាស់​នឹង​អញ​ហើយ ទោះ​បើ​អញ​ចង់​លោះ​គេ​ក៏​ដោយ គង់​តែ​គេ​បាន​ពោល​ពាក្យ​ភូត‌ភរ​ទាស់​នឹង​អញ​ដែរ

14 គេ​មិន​បាន​អំពាវ‌នាវ​ដល់​អញ ដោយ​ស្មោះ​ពី​ចិត្ត​ទេ គឺ​បាន​ស្រែក​ទ្រហោ​នៅ​លើ​ដំណេក​គេ​វិញ គេ​ប្រជុំ​គ្នា​ឲ្យ​បាន​ស្រូវ និង​ទឹក​ទំពាំង‌បាយ‌ជូរ តែ​គេ​បះ‌បោរ​នឹង​អញ​វិញ

15 ទោះ​បើ​អញ​បាន​វាយ‌ផ្ចាល ឬ​ចំរើន​កំឡាំង​ដៃ​គេ​ក្តី គង់​តែ​គេ​បង្កើត​ការ​កំណាច​ទាស់​នឹង​អញ​ដែរ

16 គេ​ត្រឡប់​មក តែ​មិន​មែន​មក​ឯ​ព្រះ​ដ៏​ខ្ពស់​បំផុត​ទេ គេ​ប្រៀប​ដូច​ជា​ធ្នូ​ដែល​បាញ់​ទៅ​មិន​ត្រង់ ពួក​ចៅ‌ហ្វាយ​របស់​គេ នឹង​ត្រូវ​ដួល​ដោយ​ដាវ ដោយ​ព្រោះ​មោហ៍​គ្រប​នៃ​អណ្តាត​របស់​ខ្លួន នេះ​ឯង​បាន​ជា​ទី​មើល‌ងាយ​ដល់​គេ នៅ​ក្នុង​ស្រុក​អេស៊ីព្ទ។