13 វេទនាដល់គេ ដ្បិតគេបានរសាត់ព្រាត់ឆ្ងាយពីអញ សូមឲ្យគេត្រូវបំផ្លាញចុះ ដ្បិតគេបានរំលងទាស់នឹងអញហើយ ទោះបើអញចង់លោះគេក៏ដោយ គង់តែគេបានពោលពាក្យភូតភរទាស់នឹងអញដែរ
14 គេមិនបានអំពាវនាវដល់អញ ដោយស្មោះពីចិត្តទេ គឺបានស្រែកទ្រហោនៅលើដំណេកគេវិញ គេប្រជុំគ្នាឲ្យបានស្រូវ និងទឹកទំពាំងបាយជូរ តែគេបះបោរនឹងអញវិញ
15 ទោះបើអញបានវាយផ្ចាល ឬចំរើនកំឡាំងដៃគេក្តី គង់តែគេបង្កើតការកំណាចទាស់នឹងអញដែរ
16 គេត្រឡប់មក តែមិនមែនមកឯព្រះដ៏ខ្ពស់បំផុតទេ គេប្រៀបដូចជាធ្នូដែលបាញ់ទៅមិនត្រង់ ពួកចៅហ្វាយរបស់គេ នឹងត្រូវដួលដោយដាវ ដោយព្រោះមោហ៍គ្របនៃអណ្តាតរបស់ខ្លួន នេះឯងបានជាទីមើលងាយដល់គេ នៅក្នុងស្រុកអេស៊ីព្ទ។