8 ចំណែកអេប្រាអិម គាត់លាយខ្លួននឹងសាសន៍ដទៃអេប្រាអិមជានំ ដែលមិនបានប្រែ
9 ពួកដទៃបានបង្ហិនកំឡាំងគាត់ទៅ តែគាត់មិនដឹងខ្លួនទេ អើ មានសក់ស្កូវល្បាយនៅលើក្បាល តែគាត់ឥតដឹងសោះ
10 ហើយសេចក្ដីអំនួតរបស់អ៊ីស្រាអែល ក៏តែងតែធ្វើបន្ទាល់ ទាស់នឹងគាត់ ទោះបើកើតមានដូច្នោះក៏ដោយ គង់តែគេមិនបានវិលត្រឡប់មកឯព្រះយេហូវ៉ា ជាព្រះនៃខ្លួនទេ ក៏មិនបានស្វែងរកទ្រង់ផង
11 អេប្រាអិមក៏ដូចជាព្រាបអាប់ឥតប្រាជ្ញា ហើយឥតយោបល់ គេហៅរកសាសន៍អេស៊ីព្ទ តែគេទៅឯស្រុកអាសស៊ើរវិញ
12 កាលណាគេទៅ នោះអញនឹងលាតមងអញគ្របលើគេ អញនឹងទំលាក់គេចុះមកដូចជាសត្វហើរលើអាកាស ក៏នឹងវាយផ្ចាលគេ ដូចជាពួកជំនុំគេបានឮហើយ
13 វេទនាដល់គេ ដ្បិតគេបានរសាត់ព្រាត់ឆ្ងាយពីអញ សូមឲ្យគេត្រូវបំផ្លាញចុះ ដ្បិតគេបានរំលងទាស់នឹងអញហើយ ទោះបើអញចង់លោះគេក៏ដោយ គង់តែគេបានពោលពាក្យភូតភរទាស់នឹងអញដែរ
14 គេមិនបានអំពាវនាវដល់អញ ដោយស្មោះពីចិត្តទេ គឺបានស្រែកទ្រហោនៅលើដំណេកគេវិញ គេប្រជុំគ្នាឲ្យបានស្រូវ និងទឹកទំពាំងបាយជូរ តែគេបះបោរនឹងអញវិញ