១ របាក្សត្រ 17:1-4 KHOV

1 លុះ​កាល​ដាវីឌ​បាន​គង់​នៅ​ក្នុង​ដំណាក់​ទ្រង់​ហើយ នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ហោរា​ណាថាន់​ថា មើល​ខ្ញុំ​នៅ​ក្នុង​ដំណាក់​ធ្វើ​ពី​ឈើ​តាត្រៅ តែ​ឯ​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា មាន​តែ​សំពត់​បាំង​ប៉ុណ្ណោះ

2 ដូច្នេះ ណាថាន់​ទូល​ថា សូម​ទ្រង់​ធ្វើ​តាម​គ្រប់​ទាំង​សេចក្ដី​ប្រាថ្នា​ដែល​នៅ​ក្នុង​ព្រះ‌ទ័យ​ចុះ ដ្បិត​ព្រះ​ទ្រង់​គង់​ជា​មួយ​នឹង​ទ្រង់​ហើយ

3 តែ​នៅ​វេលា​យប់​នោះ​ឯង ព្រះ‌បន្ទូល​នៃ​ព្រះ​បាន​មក​ដល់​ណាថាន់​ថា

4 ចូរ​ទៅ​ប្រាប់​ដល់​ដាវីឌ ជា​អ្នក​បំរើ​អញ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ មិន​ត្រូវ​ឲ្យ​ឯង​ស្អាង​ព្រះ‌វិហារ ឲ្យ​អញ​បាន​នៅ​នោះ​ឡើយ