១ របាក្សត្រ 7 KHOV

កុល‌សម្ព័ន្ធ​អ៊ីសាខារ

1 ឯ​កូន​របស់​អ៊ីសាខារ គឺ​ថូឡា ពូវ៉ា យ៉ាសុប និង​ស៊ីមរ៉ុន ទាំង​អស់​មាន​៤​នាក់

2 ឯ​កូន​ថូឡា គឺ​អ៊ូស៊ី រេផាយ៉ា យេរី‌អែល យ៉ាម៉ាយ យីប‌សាម និង​សាំយូ‌អែល នោះ​សុទ្ធ​តែ​ជា​កំពូល លើ​ពួក​វង្ស​របស់​ឪពុក​គេ គឺ​ថូឡា​នោះ​ឯង ពួក​នោះ​ជា​មនុស្ស​ខ្លាំង​ពូកែ ដែល​មាន​ចិត្ត​ក្លាហាន តាម​ដំណ​គេ​រៀង​ខ្លួន ហើយ​នៅ​ក្នុង​រាជ្យ​ដាវីឌ​នោះ គេ​មាន​ចំនួន​២​ម៉ឺន​២​ពាន់​៦០០​នាក់

3 ឯ​កូន​របស់​អ៊ូស៊ី គឺ​យីស‌រ៉ាហ៊ា ហើយ​កូន​របស់​យីស‌រ៉ា‌ហ៊ា គឺ​មីកែល អូបាឌា យ៉ូអែល និង​យីសយ៉ា ទាំង​អស់​មាន​៥​នាក់ ដែល​សុទ្ធ​តែ​ជា​មេ

4 ហើយ​នៅ​ជា​មួយ​នឹង​គេ មាន​ពួក​ទាហាន​សំរាប់​ចំបាំង ចំនួន​៣​ម៉ឺន​៦​ពាន់​នាក់ តាម​ដំណ​តាម​វង្សា‌នុវង្ស​របស់​ពួក​អយ្យកោ​គេ ពី​ព្រោះ​គេ​មាន​ប្រពន្ធ​មាន​កូន​ច្រើន

5 រួម​ពួក​បង​ប្អូន​គេ នៅ​ក្នុង​ពួក​គ្រួ​អ៊ីសាខារ​ទាំង​ប៉ុន្មាន ជា​មនុស្ស​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន ដែល​រាប់​តាម​ពង្សាវតារ​គេ នោះ​មាន​ចំនួន​៨​ម៉ឺន​៧​ពាន់​នាក់។

កុល‌សម្ព័ន្ធ​បេន‌យ៉ា‌មីន

6 ឯ​កូន​របស់​បេន‌យ៉ា‌មីន គឺ​បេឡា បេគើរ និង​យេឌី‌អែល ទាំង​អស់​មាន​៣​នាក់

7 ឯ​កូន​របស់​បេឡា គឺ​អេសបូន អ៊ូស៊ី អ៊ូស៊ាល យេរី‌ម៉ូត និង​អ៊ីរី ទាំង​អស់​មាន​៥​នាក់ ដែល​សុទ្ធ​តែ​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ ហើយ​ជា​មនុស្ស​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន តាម​ពង្សាវតារ​របស់​គេ នោះ​បាន​រាប់​ចំនួន​ជា​២​ម៉ឺន​២​ពាន់​៣៤​នាក់

8 ឯ​កូន​របស់​បេគើរ គឺ​សេមីរ៉ា យ៉ូអាស អេលា‌ស៊ើរ អេលី‌យ៉ូ‌ន៉ាយ អំរី យេរេ‌ម៉ូត អ័ប៊ីយ៉ា អ័ណា‌ថូត និង​អ័ឡា‌មែត នេះ​សុទ្ធ​តែ​ជា​កូន​របស់​បេគើរ

9 ក៏​បាន​រាប់​គេ​តាម​ពង្សាវតារ តាម​ដំណ​គេ សុទ្ធ​តែ​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ ជា​មនុស្ស​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន ឃើញ​មាន​ចំនួន​២​ម៉ឺន​២០០​នាក់

10 ឯ​កូន​របស់​យេឌី‌អែល គឺ​ប៊ីល‌ហាន ហើយ​កូន​របស់​ប៊ីល‌ហាន គឺ​យេអ៊ូស បេន‌យ៉ា‌មីន អេហ៊ុឌ ក្នាអា‌ណា សេថាន តើស៊ីស និង​អ័ហ៊ី‌សាហារ

11 នោះ​សុទ្ធ​តែ​ជា​កូន​របស់​យេឌី‌អែល តាម​ពួក​អ្នក​ដែល​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ ជា​មនុស្ស​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​ក្នុង​ពួក​ពល‌ទ័ព​បាន មាន​ចំនួន​១​ម៉ឺន​៧​ពាន់​២០០​នាក់

12 ក៏​មាន​ស៊ូភីម និង​ហ៊ូភីម ជា​កូន​អ៊ា ហើយ​ហ៊ូស៊ីម ជា​កូន​អ័ហ៊ើរ​ដែរ។

13 ឯ​កូន​របស់​ណែប‌ថាលី គឺ​យ៉ាស៊ាល គូនី យេស៊ើរ និង​ស៊ីលិម សុទ្ធ​តែ​ជា​កូន​របស់​នាង​ប៊ីលហា។

កុល‌សម្ព័ន្ធ​ម៉ាន៉ាសេ

14 ឯ​កូន​របស់​ម៉ាន៉ាសេ គឺ​អាស‌រាល ដែល​ប្រពន្ធ​ចុង​របស់​គាត់ ជា​ស្រី​សាសន៍​អើរ៉ាម បាន​បង្កើត នាង​ក៏​បង្កើត​ម៉ាគារ ជា​ឪពុក​កាឡាត

15 ហើយ​ម៉ាគារ​បាន​យក​ប្រពន្ធ​ឈ្មោះ​ម្អាកា ជា​ប្អូន​ស្រី​របស់​ពួក​ហ៊ូភីម និង​ស៊ូភីម ហើយ​កូន​ទី​២​របស់​ម៉ាន៉ាសេ គឺ​ស្លូផិហាត រីឯ​ស្លូផិហាត​គាត់​មាន​សុទ្ធ​តែ​កូន​ស្រី

16 ឯ​នាង​ម្អាកា​ជា​ប្រពន្ធ​ម៉ាគារ​នាង​បង្កើត​បាន​កូន​ប្រុស​១ ឲ្យ​ឈ្មោះ​ថា ពេរែស ប្អូន​គាត់​ឈ្មោះ​សេរែស ហើយ​កូន​របស់​អ្នក​នោះ គឺ​អ៊ូឡាម និង​រ៉ាគែម

17 ឯ​កូន​របស់​អ៊ូឡាម គឺ​បេដាន នេះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​កាឡាត ដែល​ជា​កូន​ម៉ាគារ ជា​កូន​ម៉ាន៉ាសេ

18 ហើយ​ហាម៉ូ‌លេ‌កេត ជា​ប្អូន​ស្រី​គាត់ ក៏​បង្កើត​អ៊ីសហូឌ អ័បៀ‌ស៊ើរ និង​ម៉ាឡា

19 ហើយ​កូន​របស់​សេមីដា គឺ​អ័ស‌យ៉ាន ស៊ីគែម លីកហ៊ី អ័នី‌យ៉ាម។

កុល‌សម្ព័ន្ធ​អេប្រា‌អិម

20 ឯ​កូន​របស់​អេប្រា‌អិម គឺ​ស៊ុថេឡាៗ​បង្កើត​បេរេឌ បេរេឌ​បង្កើត​ថាហាតៗ បង្កើត​អេឡាដាៗ បង្កើត​ថាហាត

21 ថាហាត​គាត់​បង្កើត​សាបាឌៗ បង្កើត​ស៊ុថេឡាៗ​បង្កើត​អេសើរ និង​អេលាឌ ដែល​ពួក​អ្នក​កើត​នៅ​ស្រុក​កាថ​បាន​សំឡាប់ ដោយ​ព្រោះ​អ្នក​ទាំង​២​នោះ​បាន​ចុះ​ទៅ ចង់​យក​ហ្វូង​សត្វ​របស់​គេ

22 ឯ​អេប្រា‌អិម​ជា​ឪពុក ក៏​កាន់​ទុក្ខ​ជា​យូរ​ថ្ងៃ ហើយ​ពួក​បង​ប្អូន​ក៏​មក​ជួយ​រំដោះ​ទុក្ខ

23 រួច​គាត់​ចូល​ទៅ​ឯ​ប្រពន្ធ ហើយ​នាង​មាន​ទំងន់ បង្កើត​បាន​កូន​ប្រុស​១ គាត់​ឲ្យ​ឈ្មោះ​ថា បេរា ដោយ​ព្រោះ​កើត​មាន​សេចក្ដី​អាក្រក់​ដល់​គ្រួ​គាត់

24 កូន​ស្រី​របស់​គាត់ គឺ​សេអេរ៉ា ជា​អ្នក​សង់​ក្រុង​បេត-ហូរ៉ុន​ខាង​ក្រោម ហើយ​ខាង​លើ​ផង និង​ក្រុង​អ៊ូសេន-សេអេរ៉ា​ដែរ

25 បេរា​បង្កើត​រេផា និង​រេសែប រេផា​បង្កើត​ថេឡាៗ បង្កើត​ថាហាន

26 ថាហាន​បង្កើត​ឡាអាដានៗ បង្កើត​អាំមី‌ហ៊ូតៗ​បង្កើត​អេលី‌សាម៉ា

27 អេលី‌សាម៉ា​បង្កើត​នុនៗ​បង្កើត​យ៉ូស្វេ។

28 ឯ​កេរ‌អាករ និង​ទី​លំនៅ​របស់​គេ នោះ​គឺ​នៅ​ក្រុង​បេត-អែល និង​ភូមិ​នៅ​ជុំវិញ ហើយ​ទៅ​ខាង​កើត​ដល់​ក្រុង​ណាអា‌រ៉ាន និង​ខាង​លិច​ដល់​ក្រុង​កេស៊ើរ និង​ភូមិ​ជុំវិញ ព្រម​ទាំង​ក្រុង​ស៊ីគែម និង​ភូមិ​នៅ​ជុំវិញ រហូត​ដល់​ក្រុង​កាសា និង​ភូមិ​នៅ​ជុំវិញ​ទាំង​ប៉ុន្មាន

29 ហើយ​តាម​ព្រំ‌ដែន​នៃ​ពួក​កូន​ចៅ​ម៉ាន៉ាសេ នោះ​មាន​ក្រុង​បេត-សៀន និង​ភូមិ​នៅ​ជុំវិញ ក្រុង​ត្អាណាក និង​ភូមិ​នៅ​ជុំវិញ ក្រុង​មេគី‌ដោ និង​ភូមិ​នៅ​ជុំវិញ ក្រុង​ដោរ និង​ភូមិ​នៅ​ជុំវិញ​ទាំង​ប៉ុន្មាន ពួក​កូន​ចៅ​យ៉ូសែប ជា​កូន​អ៊ីស្រា‌អែល គេ​នៅ​ក្នុង​ទី​ក្រុង​ទាំង​នោះ។

កុល‌សម្ព័ន្ធ​អេស៊ើរ

30 ឯ​កូន​របស់​អេស៊ើរគឺ​យីមន៉ា យីសវ៉ា យីសវី បេរា និង​សេរ៉ា ជា​ប្អូន​ស្រី​គេ

31 ឯ​កូន​បេរា គឺ​ហេប៊ើរ និង​ម៉ាលគាល ជា​ឪពុក​ប៊ីសាវីត

32 ហើយ​ហេប៊ើរ​បង្កើត​យ៉ាផ្លេត សូមើរ ហូថាម និង​ស៊ូអា ដែល​ជា​ប្អូន​ស្រី​គេ

33 ឯ​កូន​របស់​យ៉ាផ្លេត គឺ​ផាសាក់ ប៊ីម‌ហាល និង​អ័ស‌វ៉ាត នេះ​សុទ្ធ​តែ​ជា​កូន​យ៉ាផ្លេត

34 ឯ​កូន​របស់​សូមើរ គឺ​អ័ហ៊ី រ៉ូកា ហ៊ូបបា និង​អើរ៉ាម

35 កូន​របស់​ហេលេម​ជា​ប្អូន​គាត់ គឺ​សូផា យីមន៉ា សេលេស និង​អាំម៉ាល

36 ឯ​កូន​របស់​សូផា គឺ​ស៊ូអា ហានេភើរ ស៊ូអាល បេរី យីមរ៉ា

37 បេស៊ើរ ហូឌ សាំម៉ា ស៊ីលសា យីតរ៉ាន និង​ប្អេរ៉ា

38 ឯ​កូន​របស់​យេធើ គឺ​យេភូនេ ពីសផា និង​អើរ៉ា

39 កូន​របស់​អ៊ូឡា គឺ​អើរ៉ាស ហានាស និង​រីសយ៉ា

40 នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​អេស៊ើរ ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ ជា​មនុស្ស​ជ្រើស‌រើស​ហើយ​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន ជា​មេ​លើ​ពួក​ចៅ‌ហ្វាយ ដែល​បាន​រាប់​តាម​ពង្សាវតារ សំរាប់​ក្រសួង​ខាង​ចំបាំង មាន​ចំនួន​ជា​២​ម៉ឺន​៦​ពាន់​នាក់។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29