១ របាក្សត្រ 8 KHOV

កុល‌សម្ព័ន្ធ​បេន‌យ៉ា‌មីន

1 ឯ​បេន‌យ៉ា‌មីន គាត់​បង្កើត​បេឡា​ជា​កូន​ច្បង រួច​អ័សបេល ជា​កូន​ទី​២ អ័ហ៊ី‌រ៉ាម​ទី​៣

2 ណូហា​ទី​៤ រ៉ាផា​ទី​៥

3 ឯ​បេឡា​ក៏​មាន​កូន គឺ​អ័តដើរ កេរ៉ា អ័ប៊ីហ៊ូឌ

4 អ័ប៊ី‌សួរ ណាម៉ាន អ័ហូអា

5 កេរ៉ា សេភូផាន និង​ហ៊ូរ៉ាម

6 ឯ​កូន​របស់​អេហ៊ុឌ ជា​ពួក​អ្នក​ដែល​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ ក្នុង​ពួក​អ្នក​ស្រុក​កេបា ដែល​ត្រូវ​ផ្លាស់​ទៅ​នៅ​ក្រុង​ម៉ាន៉ា‌ហាត់​វិញ

7 គឺ​ណាម៉ាន អ័ហ៊ីយ៉ា និង​កេរ៉ា គឺ​កេរ៉ា​នេះ ដែល​នាំ​គេ​ផ្លាស់​ទៅ​នោះ ហើយ​គាត់​ក៏​បង្កើត​អ៊ូសា និង​អ័ហ៊ីហ៊ូឌ

8 ឯ​សាហា‌រែម គាត់​បង្កើត​កូន​នៅ​ស្រុក​ម៉ូអាប់ ក្រោយ​ដែល​បាន​ឲ្យ​គេ​ទៅ ឯ​ប្រពន្ធ​គាត់ គឺ​ហ៊ូស៊ីម និង​ប្អារ៉ា

9 ហើយ​គាត់​បង្កើត​កូន និង​ហូដេស ជា​ប្រពន្ធ​គាត់ គឺ​យ៉ូបាប់ ស៊ីបយ៉ា មេសា ម៉ាលកាម

10 យេអ៊ូស សុកយ៉ា និង​មារម៉ា នោះ​សុទ្ធ​តែ​ជា​កូន​គាត់ ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ

11 គាត់​ក៏​បង្កើត​កូន​នឹង​ហ៊ូស៊ីម​ដែរ គឺ​អ័ប៊ី‌ធូប និង​អែល‌ផ្អាល

12 ឯ​កូន​របស់​អែល‌ផ្អាល គឺ​ហេប៊ើរ មីសាម សេមើរ ជា​អ្នក​ដែល​សង់​ក្រុង​អូណូរ និង​ក្រុង​ឡូឌ ព្រម​ទាំង​ភូមិ​នៅ​ជុំវិញ​ទាំង​ប៉ុន្មាន​ផង

13 ហើយ​បេរា និង​សេម៉ា ដែល​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ ជា​ពួក​អ្នក​ស្រុក​អាយ៉ា‌ឡូន គេ​បាន​ឈ្នះ​ធ្វើ​ឲ្យ​ពួក​អ្នក​ស្រុក​កាថ​រត់​ចេញ

14 ហើយ​អ័ហ៊ីយ៉ូរ សាសាក់ យេរេ‌ម៉ូត

15 សេបាឌា អើរ៉ាត អេឌើរ

16 មីកែល យីសប៉ា និង​យ៉ូហា នោះ​សុទ្ធ​តែ​ជា​កូន​របស់​បេរា

17 ឯ​សេបាឌា មស៊ូឡាម ហ៊ីសគី ហេប៊ើរ

18 យីសមេ‌រ៉ាយ យីសលា និង​យ៉ូបាប់ នោះ​សុទ្ធ​តែ​ជា​កូន​របស់​អែល‌ផ្អាល

19 ឯ​យ៉ាគីម ស៊ីកគ្រី សាប់ឌី

20 អេលី‌យេ‌ណាយ ស៊ីល‌ថាយ អេលាល

21 អ័ដាយ៉ា បេរ៉ាយ៉ា និង​ស៊ីមរ៉ាត សុទ្ធ​តែ​ជា​កូន​របស់​ស៊ីម៉ាយ

22 ឯ​យីសផាន ហេប៊ើរ អេលាល

23 អាបដូន ស៊ីកគ្រី ហាណាន

24 ហាណានា អេឡាំ អាន់ថូ‌ធីយ៉ា

25 យីបដេ‌យ៉ា និង​ពេនួល សុទ្ធ​តែ​ជា​កូន​របស់​សាសាក់

26 ឯ​សាំសេ‌រ៉ាយ សេហារា អ័ថា‌លា

27 យ៉ារេសយ៉ា អេលីយ៉ា និង​ស៊ីកគ្រី នោះ​សុទ្ធ​តែ​ជា​កូន​របស់​យេរ៉ូហាំ

28 នេះ​សុទ្ធ​តែ​ជា​ពួក​អ្នក ដែល​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ តាម​ដំណ​គេ​រៀង​ខ្លួន ជា​ពួក​មេ​ទាំង​អស់ ហើយ​ជា​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម។

29 ឯ​អ្នក​ដែល​តាំង​ក្រុង​គីបៀន ក៏​នៅ​ក្រុង​នោះ​ឯង ប្រពន្ធ​គាត់​ឈ្មោះ​ម្អាកា

30 ឯ​កូន​ច្បង គឺ​អាបដូន រួច​ស៊ើរ គីស បាល ណាដាប

31 កេដោរ អ័ហ៊ីយ៉ូរ និង​សាការី

32 ឯ​មីកឡូត ក៏​បង្កើត​សាំម៉ា អ្នក​ទាំង​នោះ​ក៏​នៅ​ក្រុង​យេរូ‌សាឡិម ជា​មួយ​នឹង​បង​ប្អូន​គេ​ដែរ។

ព្រះ‌រាជ‌វង្ស​ស្តេច​សូល

33 ឯ​នើរ ក៏​បង្កើត​គីស ហើយ​គីស​បង្កើត​សូល ឯ​សូល ក៏​បង្កើត​យ៉ូណា‌ថាន ម៉ាលគី-ស៊ូអា អ័ប៊ី‌ន៉ាដាប់ និង​អែស-បាល

34 ឯ​កូន​របស់​យ៉ូណា‌ថាន គឺ​មេរីប-បាល ហើយ​មេរីប-បាល​នេះ ក៏​បង្កើត​មីកា

35 ឯ​កូន​របស់​មីកា គឺ​ពីថូន មែលេក ថាក់រា និង​អ័ហាស

36 ឯ​អ័ហាស​បង្កើត​យេហូ‌អាដាៗ​បង្កើត​អ័លេ‌មេត អាស‌ម៉ាវែត និង​ស៊ីមរី ឯ​ស៊ីមរី​បង្កើត​ម៉ូសា

37 ម៉ូសា​បង្កើត​ប៊ីនា ប៊ីនា​មាន​កូន ឈ្មោះ​រេផាយ៉ាៗ​មាន​កូន ឈ្មោះ​អេលាសារ អេលាសារ​មាន​កូន​ឈ្មោះ អ័សេល

38 ឯ​អ័សេល​គាត់​មាន​កូន​ប្រុស​៦​នាក់​ឈ្មោះ អាស‌រី‌កាម បូករូវ អ៊ីស‌ម៉ា‌អែល ស្អារា អូបាឌា និង​ហាណាន នោះ​សុទ្ធ​តែ​ជា​កូន​របស់​អ័សេល

39 ឯ​កូន​របស់​អេសែក ជា​ប្អូន​គាត់ គឺ​អ៊ូឡាម​ជា​កូន​ច្បង រួច​យេអ៊ូស​ជា​កូន​ទី​២ អេលី‌ផា‌លេត​ទី​៣

40 ឯ​កូន​របស់​អ៊ូឡាម សុទ្ធ​តែ​ជា​អ្នក​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន​ស្ទាត់​ក្នុង​ការ​បាញ់​ធ្នូ ហើយ​គេ​មាន​កូន មាន​ចៅ​ជា​ច្រើន រួម​ទាំង​អស់​មាន​១៥០​នាក់ នេះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​បេន‌យ៉ា‌មីន។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29