១ របាក្សត្រ 1 KHOV

បញ្ជី‌រាយ​នាម​បុព្វ‌បុរស

ចាប់​ពី​អ័ដាម​រហូត​ដល់​អ័ប្រា‌ហាំ

1 អ័ដាម សេត អេណុស

2 កៃណាន ម៉ាលេ‌លាល យ៉ារេឌ

3 ហេណុក មធូសាឡា ឡាមេក

4 ណូអេ សិម ហាំ និង​យ៉ាផែត។

5 កូន​របស់​យ៉ាផែត គឺ​កូមើរ ម៉ាកុក ម៉ាដាយ យ៉ាវ៉ាន ទូបាល មែសេក និង​ទីរ៉ាស

6 កូន​របស់​កូមើរ គឺ​អាសក្នាស រីផាត និង​តូកាម៉ា

7 កូន​របស់​យ៉ាវ៉ាន គឺ​អេលីសា តើស៊ីស គីទីម និង​ដូដា‌នីម។

8 កូន​របស់​ហាំ គឺ​គូស មីសរ៉ែម ពូត និង​កាណាន

9 កូន​របស់​គូស គឺ​សេបា ហាវីឡា សាបតា រ៉ាម៉ា និង​សាប់‌តិកា កូន​របស់​រ៉ាម៉ា គឺ​សេបា និង​ដេដាន់

10 ឯ​គូស ក៏​បង្កើត​នីមរ៉ូឌ នេះ​ជា​អ្នក​ដែល​ចាប់​តាំង​មាន​អំណាច​នៅ​ផែនដី

11 មីសរ៉ែម​បង្កើត​ពួក​លូឌីម ពួក​អ័ណាមីម ពួក​លេហា‌ប៊ីម ពួក​ណាប‌ធូ‌ហ៊ីម

12 ពួក​ប៉ាទ្រូ‌ស៊ីម និង​ពួក​កាស‌លូ‌ហ៊ីម (សាសន៍​នោះ​បង្កើត​ពួក​ភីលីស្ទីន) ហើយ​នឹង​ពួក​កាប់​ថោរីម

13 កាណាន​បង្កើត​ស៊ីដូន ជា​កូន​ច្បង និង​ហេត

14 ហើយ​ទាំង​ពួក​យេប៊ូស ពួក​អាម៉ូរី ពួក​គើកាស៊ី

15 ពួក​ហេវី ពួក​អើគី ពួក​ស៊ីនីត

16 ពួក​អើវ៉ា‌ឌីត ពួក​សេម៉ារីត និង​ពួក​ហាម៉ា‌ធីត។

17 កូន​របស់​សិម គឺ​អេឡាំ អាស‌ស៊ើរ អើប៉ាក់‌សាឌ លូឌ អើរ៉ាម អ៊ូស ហ៊ុល កេធើរ និង​មែសេក

18 អើប៉ាក់‌សាឌ​បង្កើត​សេឡាៗ​បង្កើត​ហេប៊ើរ

19 ឯ​ហេប៊ើរ គាត់​បង្កើត​បាន​កូន​ប្រុស​២ មួយ​ឈ្មោះ​ផាលេកពី​ព្រោះ​នៅ​ជំនាន់​អ្នក​នោះ ផែនដី​បាន​បែក​ពី​គ្នា ហើយ​ប្អូន​គាត់​ឈ្មោះ​យ៉ុក‌ថាន

20 យ៉ុក‌ថាន​បង្កើត​អាល់‌ម៉ូដាឌ សេលែប ហាសា‌ម៉ាវែត យេរ៉ា

21 ហាដូរ៉ាម អ៊ូសាល ឌីកឡា

22 អេបាល អ័ប៊ី‌ម៉ែល សេបា

23 អូភារ ហាវីឡា និង​យ៉ូបាប់ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​កូន​យ៉ុក‌ថាន។

24 សិម អើប៉ាក់‌សាឌ សេឡា

25 ហេប៊ើរ ផាលេក រេហ៊ូវ

26 សេរូក ណាឃរ ថេរ៉ា

27 និង​អាប់រ៉ាម គឺ​ជា​អ័ប្រា‌ហាំ។

បញ្ជី‌រាយ​នាម​ពូជ​ពង្ស​របស់​អ័ប្រា‌ហាំ

28 ឯ​កូន​អ័ប្រា‌ហាំ គឺ​អ៊ីសាក និង​អ៊ីស‌ម៉ា‌អែល

29 នេះ​ជា​កូន​ចៅ​គេត​រៀង​ទៅ គឺ​នេបា‌យ៉ូត ជា​កូន​ច្បង​របស់​អ៊ីស‌ម៉ា‌អែល រួច​កេដារ អ័ឌ‌ប្អែល មីបសាម

30 មីស‌ម៉ា ឌូម៉ា ម៉ាសា ហាដាឌ់ ថេម៉ា

31 យេធើរ ណាភីស និង​កេតម៉ា នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​អ៊ីស‌ម៉ា‌អែល។

32 ឯ​កូន​របស់​កិទូរ៉ា ជា​ប្រពន្ធ​ចុង​របស់​អ័ប្រា‌ហាំនាង​បង្កើត​បាន​ស៊ីម‌រ៉ាន យ៉ុកសាន មីដាន ម៉ាឌាន អ៊ីស‌បាក់ និង​ស៊ូអា ឯ​កូន​របស់​យ៉ុកសាន គឺ​សេបា និង​ដេដាន់

33 ឯ​កូន​របស់​ម៉ាឌាន គឺ​អេផា អេភើរ ហេណុក អ័ប៊ីដា និង​អែលដ្អា នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​កិទូរ៉ា។

បញ្ជី‌រាយ​នាម​ពូជ​ពង្ស​របស់​អេសាវ

34 អ័ប្រា‌ហាំ​បង្កើត​អ៊ីសាក ឯ​កូន​អ៊ីសាក គឺ​អេសាវ និង​អ៊ីស្រា‌អែល

35 ឯ​កូន​របស់​អេសាវគឺ​អេលី‌ផាស រេហួល យេអ៊ូស យ៉ាឡាម និង​កូរេ

36 កូន​របស់​អេលី‌ផាស គឺ​ថេម៉ាន អូម៉ារ សេផូរ កាថាម កេណាស ធីមណា និង​អាម៉ា‌លេក

37 កូន​របស់​រេហួល គឺ​ណាហាត់ សេរ៉ាស សាំម៉ា និង​មីសសា។

38 កូន​របស់​សៀរ គឺ​ឡូថាន សូបាល ស៊ីបៀន អ័ន៉ា ឌីសសុន អេស៊ើរ និង​ឌីសសាន

39 ឯ​កូន​របស់​ឡូថាន គឺ​ហូរី និង​ហោម៉ាម ឯ​ធីមណា​នាង​ជា​ប្អូន​របស់​ឡូថាន

40 ឯ​កូន​របស់​សូបាល គឺ​អាលវ៉ាន ម៉ាន៉ា‌ហាត់ អេបាល សេផូរ និង​អូណាម ឯ​កូន​របស់​ស៊ីបៀន គឺ​អៃយ៉ា និង​អ័ន៉ា

41 ឯ​កូន​អ័ន៉ា គឺ​ឌីសសុន កូន​ឌីសសុន គឺ​ហិមដាន់ អែសបាន់ យីតរ៉ាន និង​កេរ៉ាន

42 ឯ​កូន​របស់​អេស៊ើរ គឺ​ប៊ីលហាន សាវ៉ាន និង​យ៉ាកាន ហើយ​កូន​របស់​ឌីសសាន គឺ អ៊ូស និង​អ័រ៉ាន។

ស្តេច​នៅ​ស្រុក​អេដំម

43 រីឯ​ស្តេច​ទាំង​ប៉ុន្មាន ដែល​បាន​សោយ‌រាជ្យ នៅ​ស្រុក​អេដំម មុន​ដែល​មាន​ស្តេច​ណា​សោយ‌រាជ្យ​លើ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នៅ​ឡើយ នោះ​គឺ​បេឡា ជា​បុត្រា​បេអ៊រ ហើយ​ទី​ក្រុង​របស់​ទ្រង់ នោះ​ឈ្មោះ​ឌីន‌ហាបា

44 បេឡា​ក៏​សុគត​ទៅ រួច​យ៉ូបាប់ ជា​បុត្រា​សេរ៉ាស ពី​ក្រុង​បុសរ៉ា បាន​ឡើង​សោយ‌រាជ្យ​ជំនួស​ទ្រង់

45 យ៉ូបាប់​ក៏​សុគត​ទៅ រួច​ហ៊ូសាម ពី​ស្រុក​សាសន៍​ថេម៉ាន បាន​ឡើង​សោយ‌រាជ្យ​ជំនួស​ទ្រង់

46 ហ៊ូសាម​ក៏​សុគត​ទៅ រួច​ហាដាឌ់ ជា​បុត្រា​បេដាឌ់ បាន​ឡើង​សោយ‌រាជ្យ​ជំនួស​ទ្រង់ ទី​ក្រុង​របស់​ទ្រង់ ឈ្មោះ​អាវីត គឺ​ស្តេច​នេះ​ហើយ ដែល​វាយ​សាសន៍​ម៉ាឌាន​នៅ​វាល​ស្រុក​ម៉ូអាប់

47 ហាដាឌ់​ក៏​សុគត​ទៅ រួច​សាំឡា ជា​អ្នក​ស្រុក​ម៉ាស‌រេកា បាន​ឡើង​សោយ‌រាជ្យ​ជំនួស​ទ្រង់

48 សាំឡា​ក៏​សុគត​ទៅ រួច​សូល ជា​អ្នក​ស្រុក​រេហូ‌បូត​ដែល​នៅ​មាត់​ទន្លេ នោះ​បាន​ឡើង​សោយ‌រាជ្យ​ជំនួស​ទ្រង់

49 សូល​ក៏​សុគត​ទៅ រួច​បាល-ហាន៉ាន់ ជា​បុត្រា​អ័កបោរ បាន​ឡើង​សោយ‌រាជ្យ​ជំនួស​ទ្រង់

50 បាល-ហាន៉ាន់​ក៏​សុគត​ទៅ រួច​ហាដាឌ់​បាន​ឡើង​សោយ‌រាជ្យ​ជំនួស​ទ្រង់ ទី​ក្រុង​របស់​ទ្រង់​ឈ្មោះ​ប៉ាវ ហើយ​ព្រះ​ទេ​ពី​ទ្រង់​ព្រះ‌នាម​ជា​មហេ‌ថា‌បែល ជា​បុត្រី​ម៉ាតរេឌ ដែល​ជា​កូន​មេសា‌ហាប់

51 រួច​ហាដាឌ់​ក៏​សុគត​ទៅ​ដែរ។ឯ​ពួក​មេ​សាសន៍​អេដំម នោះ​គឺ​ធីមណា​១ អាលវ៉ា​១ យេថេត​១

52 អ័ហូ‌លី‌បាម៉ា​១ អេឡា​១ ពីណូន​១

53 កេណាស​១ ថេម៉ាន​១ មីបសារ​១

54 ម៉ាក‌ឌាល​១ និង​អ៊ីរ៉ាម​១ នោះ​សុទ្ធ​តែ​ជា​ពួក​មេ​នៃ​សាសន៍​អេដំម។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29