១ របាក្សត្រ 4:17-23 KHOV

17 ឯ​កូន​របស់​អែសរ៉ា គឺ​យេធើ ម៉ារេឌ អេភើរ និង​យ៉ាឡូន ហើយ​ប្រពន្ធ​របស់​ម៉ារេឌ​បង្កើត​បាន​ម៉ារាម សាម៉ាយ និង​យីសបា ដែល​ជា​អ្នក​តាំង​ក្រុង​អែស‌ធេម៉ូរ

18 ឯ​ប្រពន្ធ​គាត់ ដែល​ជា​សាសន៍​យូដា នាង​បង្កើត​យេរេឌ​ជា​អ្នក​តាំង​ក្រុង​កេដោរ និង​ហេប៊ើរ ជា​អ្នក​តាំង​ក្រុង​សូគរ ហើយ​យេគូ‌ធាល ជា​អ្នក​តាំង​ក្រុង​សាណូអា នេះ​សុទ្ធ​តែ​ជា​កូន​របស់​ប៊ីធា បុត្រី​ផារ៉ោន ដែល​យេរេឌ​បាន​យក​ធ្វើ​ជា​ប្រពន្ធ

19 ឯ​កូន​របស់​ប្រពន្ធ​ហូឌា ដែល​ជា​ប្អូន​ស្រី​ណា‌ហាំ នោះ​ជា​ពួក​អ្នក​តាំង​ក្រុង​កៃឡា ជា​ស្រុក​របស់​ពួក​កាមីត និង​ក្រុង​អែស‌ធេម៉ូរ ជា​ស្រុក​របស់​ពួក​ម៉ាកាធី

20 ឯ​កូន​របស់​ស៊ីម៉ូន គឺ​អាំណូន រីនណា បេន-ហាណាន់ និង​ធីឡូន ឯ​កូន​របស់​អ៊ីស៊ី គឺ​សូហេត និង​បេន-សូហេត។

21 ឯ​កូន​របស់​សេឡា ដែល​ជា​កូន​យូដា គឺ​អ៊ើរ ជា​អ្នក​តាំង​ក្រុង​លេកា ហើយ​ឡាអាដា ជា​អ្នក​តាំង​ក្រុង​ម៉ារីសា ហើយ​ជា​មេ​អស់​ទាំង​គ្រួ​នៃ​ពួក​អ្នក ដែល​ត្បាញ​សំពត់​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត ក្នុង​វង្ស​របស់​អាស‌បេអា

22 ព្រម​ទាំង​ពួក​យ៉ូគីម ជា​ពួក​អ្នក​ដែល​នៅ​កូសេបា ហើយ​យ៉ូអាស និង​សារ៉ាប ជា​អ្នក​ដែល​មាន​អំណាច​នៅ​ស្រុក​ម៉ូអាប់ ហើយ​យ៉ាស៊ូប៊ី-លេ‌ហែម ឯ​បញ្ជី​នេះ​ត​មក​ពី​ចាស់​បុរាណ

23 ពួក​អ្នក​ទាំង​នេះ​ជា​ពួក​ជាង​ស្មូន ហើយ​ក៏​នៅ​កណ្តាល​ដំណាំ និង​សួន‌ច្បារ គេ​អាស្រ័យ​នៅ​ទី​នោះ​ជិត​ស្តេច ដើម្បី​ធ្វើ​ការ​ថ្វាយ​ទ្រង់។