54 ទ្រង់ក៏មានព្រះបន្ទូលទៅបណ្តាមនុស្សដែរថា កាលណាអ្នករាល់គ្នាឃើញពពកឡើងពីទិសខាងលិច ស្រាប់តែអ្នករាល់គ្នាថា ចង់ភ្លៀងហើយ រួចក៏មានដូច្នោះមែន
55 ហើយកាលណាខ្យល់បក់ពីខាងត្បូង នោះអ្នករាល់គ្នាថា ថ្ងៃនេះ មុខជាក្តៅ នោះក៏មានដែរ
56 ឱមនុស្សកំពុតអើយ អ្នករាល់គ្នាចេះសំគាល់សភាពដី ហើយនឹងមេឃបាន ចុះហេតុដូចម្តេចបានជាមិនស្គាល់ពេលវេលានេះ។
57 ហើយហេតុអ្វីបានជាមិនពិចារណា ក្នុងខ្លួនអ្នករាល់គ្នា ពីសេចក្ដីណាដែលសុចរិត
58 ដ្បិតដែលអ្នកកំពុងតែដើរតាមផ្លូវទៅឯចៅហ្វាយ ជាមួយនឹងសត្រូវអ្នក នោះចូរខំប្រឹងដោះខ្លួនឲ្យរួចចេញ ក្រែងគេទាញអូសអ្នកទៅឯចៅក្រម ចៅក្រមប្រគល់អ្នកដល់នាយភូឃុំ ហើយនាយភូឃុំនឹងដាក់អ្នកជាប់គុក
59 ខ្ញុំប្រាប់អ្នកថា ដែលអ្នកនៅខ្វះតែកន្លះសេននឹងសងគេឲ្យគ្រប់ នោះនឹងចេញពីទីនោះមិនរួចឡើយ។