4 តែគេនៅតែស្ងៀម នោះទ្រង់ក៏យកគាត់មកប្រោសឲ្យជា រួចឲ្យគាត់ទៅវិញ
5 ហើយទ្រង់មានព្រះបន្ទូលទៅគេថា ក្នុងពួកអ្នករាល់គ្នា បើអ្នកណាមានលា ឬគោ ធ្លាក់ចុះក្នុងរណ្តៅ នៅថ្ងៃឈប់សំរាក តើមិនស្រង់យកចេញ ក្នុង១រំពេចនោះទេឬអី
6 តែគេពុំអាចនឹងឆ្លើយអ្វីទូលទ្រង់ ពីដំណើរនោះបានទេ។
7 កាលទ្រង់ឃើញពួកភ្ញៀវ ដែលគេរើសយកកន្លែងប្រសើរៗ នោះក៏មានព្រះបន្ទូលជាពាក្យប្រៀបធៀបទៅគេថា
8 បើមានអ្នកណាអញ្ជើញអ្នករាល់គ្នាទៅបរិភោគការ នោះកុំឲ្យអង្គុយត្រង់កន្លែងដ៏ប្រសើរឡើយ ក្រែងចួនជាគេបានអញ្ជើញអ្នកណាដែលធំជាងអ្នក
9 ហើយកាលណាអ្នកមង្គលការ ដែលបានអញ្ជើញអ្នក និងអ្នកនោះផង គាត់មកនិយាយនឹងអ្នកថា ទុកកន្លែងនេះឲ្យអ្នកនេះអង្គុយវិញ នោះអ្នកនឹងថយទៅអង្គុយនៅកន្លែងក្រោយបង្អស់ ទាំងខ្មាសគេផង
10 ដូច្នេះ កាលណាគេអញ្ជើញអ្នក នោះត្រូវទៅអង្គុយនៅកន្លែងក្រោយបង្អស់សិន ដើម្បីកាលណាអ្នកមង្គលការមកដល់ នោះគាត់នឹងនិយាយថា សំឡាញ់អើយ សូមអញ្ជើញមកអង្គុយនៅខាងមុខវិញ នោះអ្នកនឹងបានថ្កើងឡើង នៅមុខពួកអ្នកដែលអង្គុយនៅតុជាមួយគ្នា