18 មាននាម៉ឺនម្នាក់ទូលសួរទ្រង់ថា ឱលោកគ្រូល្អអើយ តើត្រូវឲ្យខ្ញុំធ្វើដូចម្តេច ឲ្យបានជីវិតរស់អស់កល្បជានិច្ច
19 ព្រះយេស៊ូវមានព្រះបន្ទូលតបថា ហេតុអ្វីបានជាអ្នកហៅខ្ញុំថា ល្អ ដូច្នេះ គ្មានអ្នកណាល្អឡើយ មានតែមួយប៉ុណ្ណោះ គឺជាព្រះ
20 អ្នកបានស្គាល់បញ្ញត្តទាំងប៉ុន្មានហើយ ដែលថា «កុំឲ្យផិតឲ្យសោះ កុំឲ្យសំឡាប់មនុស្សឲ្យសោះ កុំឲ្យលួចឲ្យសោះ កុំឲ្យធ្វើជាទីបន្ទាល់ក្លែងឲ្យសោះ ចូរគោរពប្រតិបត្តិដល់ឪពុកម្តាយ»
21 តែគាត់ទូលឆ្លើយថា ខ្ញុំបានកាន់តាមសេចក្ដីទាំងនេះ តាំងតែពីក្មេងមកហើយ
22 កាលព្រះយេស៊ូវបានឮដូច្នោះ នោះក៏មានព្រះបន្ទូលទៅគាត់ថា អ្នកនៅខ្វះសេចក្ដី១ទៀត ដូច្នេះ ចូរទៅលក់របស់ទ្រព្យអ្នកទាំងប៉ុន្មាន ចែកទានឲ្យដល់ពួកអ្នកក្រីក្រទៅ នោះអ្នកនឹងបានទ្រព្យសម្បត្តិ នៅលើស្ថានសួគ៌វិញ រួចចូរមកតាមខ្ញុំចុះ
23 កាលគាត់បានឮសេចក្ដីទាំងនេះហើយ នោះក៏កើតមានចិត្តព្រួយជាខ្លាំង ព្រោះគាត់មានសម្បត្តិទ្រព្យច្រើនណាស់។
24 ព្រះយេស៊ូវក៏ឃើញថា គាត់កើតមានចិត្តព្រួយ បានជាទ្រង់មានព្រះបន្ទូលថា មនុស្សអ្នកមានចូលទៅក្នុងនគរព្រះពិបាកណាស់