1 នៅគ្រានោះ សេសារ-អូគូស្ទ បានចេញព្រះរាជឱង្ការ១ច្បាប់ ឲ្យមនុស្សទាំងអស់ដែលនៅផែនដីបានចុះបញ្ចី
2 បញ្ជីមុនដំបូងនោះ បានធ្វើនៅវេលាដែលលោកគីរេនាស ធ្វើជាចៅហ្វាយនៅស្រុកស៊ីរី
3 មនុស្សទាំងអស់ក៏ទៅឯស្រុកកំណើតរៀងខ្លួន ដើម្បីចុះបញ្ជី
4 ឯយ៉ូសែប គាត់ក៏ចេញពីណាសារ៉ែត ស្រុកកាលីឡេ ឡើងទៅឯស្រុកយូដា ដល់ក្រុងរបស់ហ្លួងដាវីឌដែលឈ្មោះថា បេថ្លេហិម ពីព្រោះគាត់ជាព្រះវង្ស ហើយជាព្រះញាតិនឹងហ្លួងដាវីឌដែរ
5 ដើម្បីនឹងចុះបញ្ជីជាមួយនឹងម៉ារា ដែលបានបំរុងទុកឲ្យធ្វើជាប្រពន្ធគាត់ ដែលនាងមានគភ៌នោះ
6 កាលកំពុងតែនៅទីនោះ វេលាដែលនាងត្រូវប្រសូតក៏មកដល់