34 ស៊ីម្មានក៏ឲ្យពរ ហើយនិយាយទៅម៉ារា ជាមាតាទ្រង់ថា មើល បុត្រនេះបានតាំងឡើង សំរាប់ធ្វើឲ្យពួកសាសន៍អ៊ីស្រាអែលជាច្រើនដួល ហើយងើបឡើងវិញ ក៏សំរាប់ជាទីសំគាល់ ដែលគេនឹងស្រដីទទឹងផង
35 ឯនាងវិញ នឹងមានដាវចាក់ទំលុះព្រលឹងនាងដែរ ដើម្បីឲ្យគំនិតក្នុងចិត្តរបស់មនុស្សជាច្រើនបានសំដែងចេញមក។
36 ហើយមានហោរាស្រីម្នាក់ឈ្មោះ អាណ ជាកូនផាញូអែល ក្នុងពូជអំបូរអេស៊ើរ គាត់មានប្ដី៧ឆ្នាំ តាំងតែពីក្រមុំមក ឥឡូវនេះគាត់ចាស់ណាស់ហើយ
37 នៅជាមេម៉ាយប្រហែលជា៨៤ឆ្នាំ ក៏នៅតែក្នុងព្រះវិហារ មិនដែលចេញឡើយ គាត់គោរពទាំងយប់ទាំងថ្ងៃ ដោយការតម ហើយអធិស្ឋាន
38 គាត់បានឡើងមកនៅវេលានោះឯង ក៏អរព្រះគុណដល់ព្រះ ព្រមទាំងប្រកាសប្រាប់ពីព្រះឱរស ដល់អស់អ្នកដែលនៅរង់ចាំសេចក្ដីប្រោសលោះនៅក្រុងយេរូសាឡិម។
39 កាលបានធ្វើសំរេចគ្រប់ទាំងអស់ តាមក្រឹត្យវិន័យព្រះអម្ចាស់ហើយ នោះក៏នាំគ្នាត្រឡប់ទៅស្រុកវិញ គឺទៅឯភូមិណាសារ៉ែត ក្នុងស្រុកកាលីឡេ
40 ឯព្រះឱរស ក៏កាន់តែមានវ័យចំរើនធំឡើង មានកំឡាំងខាងវិញ្ញាណរឹតតែច្រើនឡើង ប្រកបដោយប្រាជ្ញាដ៏ពោរពេញ ហើយព្រះគុណនៃព្រះក៏សណ្ឋិតលើទ្រង់ផង។