46 លុះកន្លងក្រោយមក៣ថ្ងៃ នោះទើបឃើញទ្រង់គង់នៅកណ្តាលពួកអាចារ្យក្នុងព្រះវិហារ កំពុងតែស្តាប់ ហើយនឹងសួរគេ
47 ពួកអស់អ្នកដែលឮទ្រង់ក៏អស្ចារ្យក្នុងចិត្តពីប្រាជ្ញា ហើយនឹងពាក្យចំឡើយរបស់ទ្រង់
48 លុះមាតាបិតាបានឃើញទ្រង់ នោះក៏នឹកប្លែកក្នុងចិត្ត ហើយមាតាសួរថា កូនអើយ ហេតុអ្វីបានជាអ្នកប្រព្រឹត្តនឹងយើងដូច្នេះ មើល ឪពុកអ្នក និងម្តាយ បានខំដើររកអ្នកទាំងថប់ព្រួយ
49 ទ្រង់មានព្រះបន្ទូលតបថា អ្នកម្តាយរកខ្ញុំធ្វើអី តើមិនជ្រាបថា គួរឲ្យខ្ញុំនៅក្នុងព្រះវិហាររបស់ព្រះវរបិតានៃខ្ញុំទេឬអី
50 តែគាត់មិនយល់ពាក្យដែលទ្រង់មានព្រះបន្ទូលនោះទេ
51 ទ្រង់ក៏ចុះទៅឯភូមិណាសារ៉ែត ជាមួយនឹងគាត់វិញ ហើយបាននៅក្នុងឱវាទរបស់គាត់ ឯមាតាទ្រង់ បានកំណត់រឿងទាំងនោះទុកនៅតែក្នុងចិត្ត
52 ព្រះយេស៊ូវក៏កាន់តែធំ ប្រកបដោយប្រាជ្ញារឹតតែច្រើនឡើង ហើយជាទីគាប់ព្រះហឫទ័យដល់ព្រះ និងចិត្តមនុស្សផង។