2 គេទូលទ្រង់ថា សូមប្រាប់យើងខ្ញុំ តើអ្នកធ្វើការទាំងនេះ ដោយអាងអំណាចអ្វី អ្នកណាបានបើកអំណាចនេះឲ្យអ្នក
3 តែទ្រង់មានព្រះបន្ទូលឆ្លើយថា ខ្ញុំនឹងសួរអ្នករាល់គ្នាពីសេចក្ដី១ដែរ ចូរប្រាប់មកខ្ញុំសិន
4 ឯបុណ្យជ្រមុជរបស់យ៉ូហាន តើមកពីស្ថានសួគ៌ ឬពីមនុស្ស
5 គេក៏រិះគិតគ្នាថា បើយើងថា មកពីស្ថានសួគ៌ នោះវានឹងសួរយើងវិញថា ដូច្នេះ ហេតុអ្វីបានជាអ្នករាល់គ្នាមិនបានជឿគាត់
6 តែបើយើងឆ្លើយថា មកពីមនុស្ស នោះបណ្តាជននឹងចោលយើងនឹងថ្ម ពីព្រោះគេជឿប្រាកដថា យ៉ូហាននេះជាហោរាមែន
7 រួចគេទូលឆ្លើយថា មិនដឹងជាមកពីណាទេ
8 ទ្រង់ក៏មានព្រះបន្ទូលតបដល់គេថា ដូច្នេះ ខ្ញុំមិនប្រាប់ឲ្យអ្នករាល់គ្នាដឹង ដែលខ្ញុំអាងអំណាចអ្វីនឹងធ្វើការទាំងនេះដែរ។