37 តែគេភ័យញ័រ ទាំងមានសេចក្ដីស្ញែងខ្លាចជាខ្លាំង ដោយស្មានថាជាខ្មោចលងវិញ
38 ទ្រង់មានព្រះបន្ទូលទៅគេថា ហេតុអ្វីបានជាវិលវល់ ហើយសង្ស័យក្នុងចិត្តដូច្នេះ
39 ចូរមើលមកដៃ និងជើងខ្ញុំ ឲ្យបានដឹងថា នេះគឺខ្ញុំពិតមែន ចូរពាល់ខ្ញុំមើល ដ្បិតខ្មោចគ្មានសាច់ឬឆ្អឹង ដូចជាឃើញខ្ញុំនេះទេ
40 លុះទ្រង់មានព្រះបន្ទូលដូច្នោះរួចហើយ នោះក៏បង្ហាញព្រះហស្ត និងព្រះបាទទ្រង់ដល់គេ
41 កាលគេមិនទាន់ជឿនៅឡើយ ដោយព្រោះមានសេចក្ដីអំណរ និងសេចក្ដីអស្ចារ្យ នោះទ្រង់មានព្រះបន្ទូលថា នៅទីនេះ អ្នករាល់គ្នាមានអ្វីបរិភោគឬទេ
42 គេក៏យកត្រីអាំង១ដុំ និងសំណុំឃ្មុំមកថ្វាយទ្រង់
43 រួចទ្រង់យកទៅសោយនៅមុខគេ