8 នោះគេក៏នឹកឃើញពីព្រះបន្ទូលទ្រង់
9 លុះវិលមកពីផ្នូរវិញ នោះក៏ប្រាប់ពីការទាំងនោះដល់ពួក១១នាក់ និងអ្នកឯទៀតទាំងប៉ុន្មានដែរ
10 រីឯពួកស្ត្រីដែលប្រាប់ពីការទាំងនោះដល់ពួកសាវក នោះគឺ ម៉ារា ពីស្រុកម៉ាក់ដាឡា១ យ៉ូអាន់១ ម៉ារា ជាម្តាយយ៉ាកុប១ ហើយស្ត្រីឯទៀត ដែលនៅជាមួយគ្នាផង
11 ពួកសាវកមិនបានជឿទេ ដ្បិតពាក្យសំដីរបស់ស្រីៗនោះ មើលទៅដូចជារឿងលេងសុទ្ធ
12 តែពេត្រុស គាត់ក្រោកឡើងរត់ទៅឯផ្នូរ ក៏ឱនមើលទៅឃើញតែសំពត់ស្នបទទេ រួចវិលទៅផ្ទះទាំងអស្ចារ្យក្នុងចិត្ត ពីការដែលកើតមានមក។
13 រីឯនៅថ្ងៃនោះឯង មានពួកសិស្ស២នាក់កំពុងតែដើរទៅឯភូមិអេម៉ោស ចំងាយ១១គីឡូម៉ែត្រពីក្រុងយេរូសាឡិមទៅ
14 គេកំពុងតែនិយាយគ្នា ពីអស់ទាំងការដែលកើតមានមកនោះ