9 រួចវានាំទ្រង់ទៅឯក្រុងយេរូសាឡិម ដាក់នៅលើកំពូលព្រះវិហារ ទូលថា បើអ្នកជាព្រះរាជបុត្រានៃព្រះមែន ចូរទំលាក់ខ្លួនពីនេះទៅក្រោមចុះ
10 ដ្បិតមានសេចក្ដីចែងទុកមកថា «ទ្រង់នឹងបង្គាប់ពួកទេវតាទ្រង់ ពីដំណើរអ្នកឲ្យថែរក្សាអ្នក
11 ទេវតានោះនឹងទ្រអ្នកដោយដៃ ក្រែងជើងអ្នកទង្គិចនឹងថ្ម»
12 តែព្រះយេស៊ូវមានព្រះបន្ទូលតបថា មានបទគម្ពីរដែលថា «កុំឲ្យឯងល្បងព្រះអម្ចាស់ ជាព្រះនៃឯងឡើយ»
13 កាលអារក្សបានល្បួងសព្វគ្រប់ហើយ នោះក៏ថយចេញពីទ្រង់ទៅ ទាល់តែមានឱកាសទៀត។
14 ឯព្រះយេស៊ូវទ្រង់វិលទៅស្រុកកាលីឡេវិញ ទាំងមានព្រះចេស្តានៃព្រះវិញ្ញាណសណ្ឋិតលើទ្រង់ នោះមានឮល្បីពីទ្រង់សុសសាយទួទៅក្នុងស្រុកនៅជុំវិញ
15 ទ្រង់បង្រៀនក្នុងសាលាប្រជុំរបស់គេ ហើយគេក៏សរសើរដំកើងទ្រង់ទាំងអស់គ្នា