១ ពេត្រុស 2:17-23 KHOV

17 ចូរ​រាប់​អាន​ដល់​មនុស្ស​ទាំង​អស់ ហើយ​ស្រឡាញ់​បង​ប្អូន កោត‌ខ្លាច​ដល់​ព្រះ ព្រម​ទាំង​គោរព​ប្រតិ‌បត្តិ​ដល់​ស្តេច​ផង។

18 ឱ​ពួក​អ្នក​បំរើ​អើយ ចូរ​ចុះ​ចូល​ចំពោះ​ចៅ‌ហ្វាយ ដោយ​កោត‌ខ្លាច​គ្រប់​យ៉ាង មិន​មែន​ត្រឹម​តែ​ចៅ‌ហ្វាយ​ណា​ដែល​ស្លូត‌បូត​ល្អ​ប៉ុណ្ណោះ ទោះ​ទាំង​ចៅ‌ហ្វាយ​ដែល​កាច​ក៏​ដែរ

19 ដ្បិត​បើ​អ្នក​ណា​ត្រូវ​ព្រួយ​លំបាក ទាំង​រង​ទុក្ខ​ឥត​ហេតុ ដើម្បី​ឲ្យ​បាន​បញ្ញា​ចិត្ត​ជ្រះ‌ថ្លា​នៅ​ចំពោះ​ព្រះ នោះ​គួរ​សរសើរ​ហើយ

20 បើ​អ្នក​ទ្រាំ​ឲ្យ​គេ​វាយ​ដោយ​អំណត់​ដោយ​ព្រោះ​បាន​ធ្វើ​បាប នោះ​តើ​នឹង​មាន​សេចក្ដី​ប្រសើរ​អ្វី តែ​បើ​អ្នក​បាន​ប្រព្រឹត្ត​ល្អ ហើយ​ទ្រាំ​ឲ្យ​គេ​ធ្វើ​ទុក្ខ​ដោយ​អត់​ទ្រាំ​វិញ នោះ​ទើប​ជា​ការ​ដែល​គាប់​ព្រះ‌ហឫ‌ទ័យ​នៅ​ចំពោះ​ព្រះ​មែន

21 ដ្បិត​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា មក​ឯ​សេចក្ដី​នោះ​ឯង ពី​ព្រោះ​ព្រះ‌គ្រីស្ទ​ក៏​បាន​រង​ទុក្ខ​ជំនួស​យើង​ដែរ ទាំង​ទុក​ដំរាប់ ឲ្យ​យើង​រាល់​គ្នា​ដើរ​តាម​លំអាន​ដាន​នៃ​ទ្រង់

22 ទ្រង់​មិន​បាន​ធ្វើ​បាប​អ្វី​សោះ ក៏​មិន​ឃើញ​មាន​កិច្ច‌កល​អ្វី​នៅ​ព្រះ‌ឱស្ឋ​ទ្រង់​ឡើយ

23 កាល​គេ​បាន​ជេរ‌ប្រមាថ​ដល់​ទ្រង់ នោះ​ទ្រង់​មិន​បាន​ជេរ​តប​វិញ​ទេ ខណៈ​ដែល​ទ្រង់​រង​ទុក្ខ នោះ​ក៏​មិន​បាន​គំហក‌កំហែង​ដល់​គេ​ដែរ គឺ​បាន​ប្រគល់​ព្រះ‌អង្គ​ទ្រង់​ទៅ​ព្រះ ដែល​ជំនុំ‌ជំរះ​ដោយ​សុចរិត​វិញ