2 មើល៍ ខ្ញុំប៉ូលសូមប្រាប់អ្នករាល់គ្នាថា បើអ្នករាល់គ្នាកាត់ស្បែក នោះព្រះគ្រិស្ដគ្មានប្រយោជន៍សម្រាប់អ្នករាល់គ្នាទេ
3 ខ្ញុំសូមធ្វើបន្ទាល់ម្តងទៀតដល់អ្នកទាំងអស់ដែលទទួលពិធីកាត់ស្បែកថា អ្នកនោះមានកាតព្វកិច្ចប្រព្រឹត្ដតាមគម្ពីរវិន័យគ្រប់ជំពូក។
4 អ្នករាល់គ្នាដែលចង់ឲ្យបានរាប់ជាសុចរិតដោយសារក្រឹត្យវិន័យ នោះត្រូវបែកចេញពីព្រះគ្រិស្ដ និងបានបាត់បង់ព្រះគុណហើយ។
5 ដ្បិតយើងទន្ទឹងរង់ចាំសេចក្ដីសង្ឃឹមនៃសេចក្ដីសុចរិតតាមរយៈព្រះវិញ្ញាណ និងដោយសារជំនឿ
6 ព្រោះក្នុងព្រះគ្រិស្ដយេស៊ូ ការកាត់ស្បែក ឬមិនកាត់ស្បែកគ្មានអ្វីសំខាន់ឡើយ ប៉ុន្តែអ្វីដែលសំខាន់ គឺជាជំនឿដែលប្រពឹ្រត្ដដោយសេចក្ដីស្រឡាញ់។
7 អ្នករាល់គ្នារត់បានល្អហើយ តើអ្នកណារារាំងអ្នករាល់គ្នាមិនឲ្យស្តាប់បង្គាប់សេចក្ដីពិត?
8 ការបញ្ចុះបញ្ចូលបែបនេះ មិនមែនមកពីព្រះមួយអង្គដែលបានត្រាស់ហៅអ្នករាល់គ្នាទេ។