20 ការថ្វាយបង្គំរូបព្រះ មន្តអាគម សេចក្តីសំអប់ ការឈ្លោះប្រកែក សេចក្ដីច្រណែន កំហឹង ការប្រជែង ការបែកបាក់ បក្សពួកនិយម
21 សេចក្ដីឈ្នានីស ការប្រមឹក ស៊ីផឹកអ៊ូអែ និងអ្វីៗផ្សេងទៀតដែលស្រដៀងនឹងសេចក្ដីទាំងនេះ ដូចដែលខ្ញុំធ្លាប់ប្រាប់រួចមកហើយ ខ្ញុំសូមប្រាប់អ្នករាល់គ្នាជាមុនថា អស់អ្នកដែលប្រព្រឹត្តយ៉ាងនោះ នឹងមិនបានទទួលនគរព្រះជាម្ចាស់ទុកជាមរតកឡើយ។
22 រីឯផលផ្លែរបស់ព្រះវិញ្ញាណវិញ គឺសេចក្ដីស្រឡាញ់ អំណរ សេចក្ដីសុខសាន្ដ សេចក្ដីអត់ធ្មត់ សេចក្ដីសប្បុរស សេចក្តីល្អ ភាពស្មោះត្រង់
23 ចិត្តស្លូតបូត និងការគ្រប់គ្រងចិត្ដ ហើយគ្មានក្រឹត្យវិន័យណាទាស់សេចក្ដីទាំងនេះឡើយ។
24 អស់អ្នកដែលជារបស់ព្រះគ្រិស្ដយេស៊ូ ពួកគេបានឆ្កាងសាច់ឈាមជាមួយសេចក្តីប៉ងប្រាថ្នា ព្រមទាំងចំណង់តណ្ហាទាំងឡាយរួចហើយ
25 បើយើងរស់នៅតាមព្រះវិញ្ញាណ នោះត្រូវដើរតាមព្រះវិញ្ញាណដែរ
26 ចូរយើងកុំចង់បានកេរ្តិ៍ឈ្មោះឥតប្រយោជន៍ ទាំងរករឿង ឬឈ្នានីសគ្នាទៅវិញទៅមកឡើយ។